2025-02-26
គិត បុប្ផា
2025-02-26
គិត បុប្ផា
ភ្នំពេញ៖ ខេត្តសៀមរាប នឹងមានការរៀបចំ «អង្គរសង្ក្រាន្ត» ចំនួន ២ទីតាំង គឺនៅប្រាសាទអង្គរវត្ត និងសួនក្នុងក្រុងសៀមរាប នាថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥។ ដើម្បីឱ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅដោយរលូន លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានស្នើដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ក៏ដូចជាភោជនីយដ្ឋាន កុំដំឡើងថ្លៃសេវាកម្ម។
ក្រៅពីស្នើកុំឱ្យដំឡើងតម្លៃ លោក ង៉ូវ សេងកាក់ ក៏បានអំពាវនាវឱ្យរមណីយដ្ឋាន ព្រមទាំងសហគមន៍ទេសចរណ៍ អេកូទេសចរណ៍ រៀបចំកន្លែងឱ្យមានអនាម័យ និងមានសោភណភាពស្អាត ដើម្បីបម្រើដល់ភ្ញៀវទេចរជាតិ និងអន្តរជាតិ ដែលមកទស្សនាខេត្តសៀមរាប។ បន្ថែមពីនេះ លោក ង៉ូវ សេងកាក់ ក៏បានជំរុញឱ្យក្រុមអ្នកផលិតមាតិកាវីដេអូ ក្នុងខេត្តទាំងអស់ រៀបចំផលិតវីដេអូថ្មីៗ ដើម្បីលើកស្ទួយដល់ខេត្តសៀមរាប ក៏ដូចជាទាក់ទាញភ្ញៀវទេសចរមកចូលរួម និងទស្សនាខេត្តសៀមរាប ឱ្យច្រើនកុះករ ក្នុងកម្មវិធីអង្គរសង្ក្រាន្ត ខាងមុខនេះ។
ខេត្តសៀមរាប ជាតំបន់ទេសចរណ៍ ដែលប្រមូលផ្តុំទៅដោយភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ចូលមកទស្សនាកម្សាន្ត។ វប្បធម៌ក្នុងស្រុក មានភាពស្វាហាប់ និងសម្បូរបែប ជាមួយនឹងការសម្ដែងរបាំប្រពៃណី ទីផ្សារដ៏មមាញឹក និងសិប្បកម្មក្នុងស្រុកពិតប្រាកដ ដែលផ្តល់នូវការយល់ដឹងដ៏គួរឱ្យចាប់អារម្មណ៍ដល់ជីវិតប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។ នេះជាប្រសាសន៍របស់ លោកអភិបាលរងខេត្ត ដែលលើកឡើងក្នុងជំនួបពិភាក្សា និងការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ ជាមួយវិស័យឯកជនក្នុងខេត្ត និងក្រុមផលិតមាតិកា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី