SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងកសិកម្ម លែងពូជត្រីចំនួន ៤ម៉ឺនក្បាល ចូលក្នុងបឹងបង្កោង ខេត្តសៀមរាប


ក្រសួងកសិកម្ម លែងពូជត្រីចំនួន ៤ម៉ឺនក្បាល ចូលក្នុងបឹងបង្កោង ខេត្តសៀមរាប
សង្គមជាតិ-សេដ្ឋកិច្ច

2024-08-06

ដេប៉ាលីយែរ ម៉ារីលីណា

សង្គមជាតិ-សេដ្ឋកិច្ច

2024-08-06

ដេប៉ាលីយែរ ម៉ារីលីណា

A+ A-

ភ្នំពេញ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រលែងត្រីមេពូជ និងកូនត្រីចំនួន ៤០ ០០០ក្បាល ចូលក្នុងបឹងបង្កោង ស្ថិតនៅភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ការប្រលែងត្រីទាំងនេះ គឺដើម្បីឱ្យត្រីកាន់តែសម្បូរសម្រាប់ប្រជាពលរដ្ឋចាប់ត្រី ពេលប្រារព្ធពិធីចាប់ត្រីសាមគ្គីនៅឆ្នាំក្រោយៗ។

បើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ ត្រីចំនួន ៤ម៉ឺនក្បាលនោះ មានដូចជាកូនត្រីប្រាចំនួន១៥ ០០០ក្បាល, កូនត្រីឆ្ពិនចំនួន ១២ ០០០ក្បាល, កូនត្រីអណ្តែងទន់ចំនួន ៨ ០០០ក្បាល, ត្រីក្រាញ់ និងត្រីព្រួលចំនួន ៥ ០០០ក្បាល។ ពិធីលែងពូជត្រីក្រោមអធិបតីភាព ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម នាថ្ងៃទី៣ ខែសីហានេះ ក៏មានវត្តមានអ្នកចូលរួមសរុបចំនួន ២០០នាក់ផងដែរ។

ការប្រលែងត្រីមេពូជ និងកូនត្រីក្នុងឃុំអំពិលរបស់រដ្ឋបាលជលផល គឺដោយសារការពិនិត្យឃើញប្រជាពលរដ្ឋក្នុងភូមិឃុំនេះ រួមគ្នាការពារធនធានជលផលបានល្អ។ ក្រៅពីការលែងពូជត្រី ឯកឧត្តមគណធិបតី និងអ្នកចូលរួមទាំងអស់ ក៏បានដុតបំផ្លាញឧបករណ៍ឆក់ត្រី (អាំងវែកទ័រឆក់ត្រី) សរុបចំនួន ២៩៥គ្រឿង នៅចំណុចបឹងបង្កោងនេះទៀតផង។ បឹងបង្កោង មានទទឹង ១៥០ម៉ែត្រ និងបណ្ដោយ ៣០០ម៉ែត្រ ហើយជារៀងរាល់ឆ្នាំ នៅថ្ងៃទី១២ ខែកុម្ភៈ សហគមន៍នៅក្នុងតំបន់នេះតែងរៀបចំពិធីចាប់ត្រីសាមគ្គីក្នុងបឹងបង្កោង ដែលជាទំនៀមដែលធ្វើតាំងពីបុរាណកាលមកម៉្លេះ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី