SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការសម្ដែងក្បាច់គុនសាវលីញ និងគុនល្បុក្កតោនៅអង្គរ បង្ហាញពីសក្តានុពលទេសចរណ៍ខ្មែរ ទៅកាន់ពិភពលោក


សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការសម្ដែងក្បាច់គុនសាវលីញ និងគុនល្បុក្កតោនៅអង្គរ បង្ហាញពីសក្តានុពលទេសចរណ៍ខ្មែរ ទៅកាន់ពិភពលោក
A+ A-

ភ្នំពេញ៖ សម្តេចធិតបី ហ៊ុន ម៉ាណែត បានបង្ហាញការគាំទ្រនិងលើកទឹកចិត្តដល់កិច្ចការរៀបចំព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្ដែងក្បាច់គុនសាវលីញ និងគុនល្បុក្កតោនៅអង្គរ (When Shaolin Meets Bokator At Angkor) ដ៏អស្ចារ្យ នៅបរិវេណខាងជើងប្រាសាទបាយ័ន នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។ សម្តេចធិបតី បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះជាការផ្លាស់ប្តូរវប្បធម៌ និងផ្សព្វផ្សាយវប្បធម៌ទាំងទ្វេភាគី និងពហុភាគី ដើម្បីជាការផ្សព្វផ្សាយសក្តានុពលរបស់កម្ពុជា និងទាក់ទាញអ្នកទេសចរអន្តរជាតិឱ្យបានកាន់តែច្រើនជាអតិបរមា។

ព្រឹត្តិការណ៍ដែលបានរៀបចំធ្វើនៅប្រាសាទបាយ័ន ទឹកដីអង្គសៀមរាបនេះ ដើម្បីជំរុញនូវយុទ្ធនាការ«ទស្សនាសៀមរាប ឆ្នាំ២០២៤» ក៏ដូចជាអបអរសាទរ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤»។ ក្នុងព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ ដែលក្រសួងទេសចរណ៍ និងរដ្ឋបាលប្រជាជនខេត្តហឺណាន និងរដ្ឋបាលខេត្តសៀមរាប បានសហការរៀបចំនេះ ក៏ជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ និងវប្បធម៌រួមគ្នា ដើម្បីទាក់ទាញអ្នកទេសចរមកកាន់កម្ពុជាកាន់តែច្រើន ដោយស្វែងយល់អំពីសក្តានុពលទេសចរណ៍ វប្បធម៌ អរិយធម៌ និងទំនៀមទម្លាប់ប្រជាជនកម្ពុជាផងដែរ។

បើតាមការឱ្យដឹងពីក្រសួងទេសចរណ៍ ព្រឹត្តិការណ៍នេះ មានថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័ននានា តំណាងស្ថានទូតចិនប្រចាំកម្ពុជា សមាគមទេសចរណ៍ អ្នកសារព័ត៌មាន ភាគីពាក់ព័ន្ធ វិស័យឯកជន ភ្ញៀវជាតិ-អន្តរជាតិ សិស្សនិស្សិត សាធារណជន ក្រុមក្បាច់គុនសាវលីញ និងល្បុក្កតោ កម្ពុជា-ចិនសរុបជាង ១,៥០០នាក់។ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់អំពីសារសំខាន់នៃការជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជានៅក្នុងខេត្តហឺណានឱ្យកាន់តែទូលំទូលាយ ជាពិសេស ការបង្កើនចំនួនជើងហោះហើរត្រង់ពីទីក្រុងផ្សេងៗទៀតរបស់ខេត្តហឺណាន មកកម្ពុជាឱ្យបានច្រើនថែមទៀត។

ចំពោះ ឯកឧត្តម SUN Shougang អភិបាលរងខេត្តហឺណាន ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ បានថ្លែងសង្កត់ធ្ងន់លើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវអាកាស ការធ្វើសមាហរណកម្មឧស្សាហកម្មដ៏ស៊ីជម្រៅមួយ (ប្រទេសពីរ សួនឧទ្យានពីរ / Two Countries, Twin Parks) និងការបន្តសហការគ្នាជំរុញ«ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» ឱ្យបានទូលំទូលាយបន្ថែមទៀត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី