2024-11-01
គិត បុប្ផា
2024-11-01
គិត បុប្ផា
ភ្នំពេញ៖ សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សហការជាមួយអង្គការបណ្តាញសហគ្រិនភាពសកល-កម្ពុជា (GEN Cambodia) ស្ថាប័នរដ្ឋ ឯកជន និងដៃគូអភិវឌ្ឍន៍ នឹងរៀបចំ «ទិវាសហគ្រិនភាពកម្ពុជា ២០២៤» ដើម្បីផ្តល់ឱកាសឱ្យអ្នកចូលរួមផ្សារភ្ជាប់បណ្ដាញសហគ្រិន ជាមួយអ្នកមានសក្ដានុពល អ្នកបណ្ដុះបណ្ដាល និងអ្នកវិនិយោគ។
ទិវាសហគ្រិនភាពកម្ពុជា ឆ្នាំ២០២៤ នេះ នឹងរៀបចំឡើង នាថ្ងៃទី៤ និងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមបណ្ដាខេត្ត និងសាកលវិទ្យាល័យ និងនៅខែធ្នូ ឆ្នាំ២០២៤ គឺរៀបចំឡើងនៅភ្នំពេញ ក្រោមប្រធានបទ «វិនិយោគលើសហគ្រិនវ័យក្មេងដើម្បីសេដ្ឋកិច្ចប្រកបដោយថាមវន្ត និងបរិយាបន្ន»។ ខេត្ត និងសាកលវិទ្យាល័យទាំងនោះ មានដូចជា៖ ខេត្តព្រះសីហនុ បាត់ដំបង ក្រចេះ បន្ទាយមានជ័យ កំពត កែប សៀមរាប កំពង់ចាម សាកលវិទ្យាល័យជាតិគ្រប់គ្រង Cam-ASEAN និងនៅភ្នំពេញ។
គួរបញ្ជាក់ថា «ទិវាសហគ្រិនភាពកម្ពុជា ឆ្នាំ២០២៤» ត្រូវបានប្រទេសប្រមាណជាង ២០០ប្រទេស តែងតែរៀបចំឡើងនៅចុងឆ្នាំដូចៗគ្នា ដោយក្នុងនោះមានអ្នកចូលរួមសរុបប្រហែល ១០លាននាក់ ដើម្បីចូលរួម ផ្សារភ្ជាប់បណ្ដាញជាមួយគ្នាទៅវិញទៅមករវាងសហគ្រិន អ្នកដែលមានសក្ដានុពល អ្នកបណ្ដុះបណ្ដាល និងអ្នកវិនិយោគ។ នេះបើតាមការចុះផ្សាយរបស់ YEAC នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី