SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា ទទួលបានភ្ញៀវទេសចរពីនាវាខ្នាតយក្សជាង ៨ពាន់នាក់ មកលេងកម្សាន្តនៅខេត្តព្រះសីហនុ នាដើមឆ្នាំ២០២៤នេះ


កម្ពុជា ទទួលបានភ្ញៀវទេសចរពីនាវាខ្នាតយក្សជាង ៨ពាន់នាក់ មកលេងកម្សាន្តនៅខេត្តព្រះសីហនុ នាដើមឆ្នាំ២០២៤នេះ
សង្គមជាតិ-សេដ្ឋកិច្ច

2024-02-24

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-02-24

គិត បុប្ផា

A+ A-

ភ្នំពេញ៖ កម្ពុជា ទទួលបានទេសចរសរុបចំនួន ៨ ៤១៩នាក់ ដែលធ្វើដំណើរកម្សាន្តតាមនាវាខ្នាតយក្ស ចូលចតនៅខេត្តព្រះសីហនុ ចំនួន១០លើក ក្នុងរយៈពេលជិត២ខែ ដើមឆ្នាំ២០២៤នេះ។ បើតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុករបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី២៤ ខែកុម្ភៈនេះ។ 

តាមការចុះផ្សាយដដែល បានឱ្យដឹងថា នាវាខ្នាតធំចំនួន៤នោះ រួមមាន៖ នាវាទេសចរណ៍ខ្នាតធំ SEABOURN ENCORE ផ្ទុកអ្នកដំណើរសរុបចំនួន ២ ១៩៧នាក់ បានចុះចតក្នុងខែមករាចំនួន ២លើក និងខែកុម្ភៈចំនួន ២លើក, នាវាទេសចរណ៍ខ្នាតធំ WESTERDAM ផ្ទុកអ្នកដំណើរសរុបចំនួន១ ៨៧៣នាក់ បានចូលចតកម្សាន្តក្នុងខែមករា ចំនួន១លើក។

នាវាទេសចរណ៍ខ្នាតធំ RIVIERA ផ្ទុកអ្នកដំណើរចំនួន ១ ១៨៣នាក់ បានចូលចតក្នុងខែកុម្ភៈ ចំនួន១លើក, នាវាទេសចរណ៍ខ្នាតធំ AIDABELLA បានចូលចតចំនួន១លើក ក្នុងខែកុម្ភៈ ហើយផ្ទុកភ្ញៀវទេសចរចំនួន ១ ១៨៣នាក់, នាវាទេសចរណ៍ខ្នាតធំ SEVEN SEAS EXPLORER ដែលផ្ទុកអ្នកដំណើរ ៧២៦នាក់ ចូលចតក្នុងខែកុម្ភៈ, នាវាទេសចរណ៍ខ្នាតធំ CRYSTAL SYMPHONY ផ្ទុកអ្នកដំណើរ ៣១៣នាក់ ចូលចតនៅខែកុម្ភៈ និងនាវាទេសចរណ៍ខ្នាតធំ LE JACQUES CARTER ផ្ទុកអ្នកដំណើរចំនួន ១៥១នាក់ ចូលចតក្នុងខែកុម្ភៈ។

តាមរយៈកម្មវិធីពិសេសជំរុញការវិនិយោគរបស់រាជរដ្ឋាភិបាល ខេត្តព្រះសីហនុ ក្នុងឆ្នាំ២០២៤ នឹងអាចទាក់ទាញវិនិយោគិន និងអ្នកទេសចរកាន់តែច្រើនថែមទៀត ក្នុងការរៀបចំខេត្តព្រះសីហនុឱ្យក្លាយជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង និងជាច្រករបៀងសេដ្ឋកិច្ចនិងទេសចរណ៍ ដែលជាតំបន់យុទ្ធសាស្ត្រសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី