SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ជប៉ុន ស្នើឱ្យកម្ពុជាបន្តគាំទ្ររាល់ការវិនិយោគរបស់ជប៉ុនមកកម្ពុជា


ជប៉ុន ស្នើឱ្យកម្ពុជាបន្តគាំទ្ររាល់ការវិនិយោគរបស់ជប៉ុនមកកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2024-07-17

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-07-17

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ជប៉ុន ស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជាបន្តគាំទ្រ និងធានានូវបរិយាកាសអំណោយផលសម្រាប់ការវិនិយោគរបស់វិនិយោគិនជប៉ុនមកកម្ពុជា។ ឯកឧត្តម YAMAGUCHI Natsuo សមាជិកព្រឹទ្ធសភាជប៉ុន លើកឡើងបែបនេះដោយសារ កម្ពុជា ជាប្រទេសដែលមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដែលកត្តានេះនឹងជំរុញឱ្យវិនិយោគិនជប៉ុនបន្តស្វែងរកឱកាសវិនិយោគនៅកម្ពុជា។

ក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម YAMAGUCHI Natsuo សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ពាក់ព័ន្ធនឹងការវិនិយោគរបស់ជប៉ុននៅកម្ពុជា ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ ដើម្បីធានានូវបរិយាកាសធុរកិច្ចអំណោយផលនិងធានាបាននូវភាពប្រកួតប្រជែង តាមរយៈការអនុវត្តច្បាប់វិនិយោគ និងការដាក់ចេញនូវយន្តការដែលមានភាពបត់បែន ដើម្បីផ្តល់ការគាំទ្រ ការលើកទឹកចិត្តទៅនឹងតម្រូវការរបស់វិនិយោគិន និងវិស័យឯកជននៅកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវយន្តការពិគ្រោះយោបល់រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងបណ្ដាវិនិយោគិនជប៉ុនចំនួនពីរដងក្នុងមួយឆ្នាំ ដើម្បីពិភាក្សាស្វែងយល់អំពីបញ្ហាប្រឈម និងរកដំណោះស្រាយ។

ក្នុងឱកាសនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យភាគីជប៉ុនបន្តនូវការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបោសសម្អាតមីនបន្ថែមទៀតនៅកម្ពុជា។ សម្តេចធិបតី បានបន្ថែមថា កម្ពុជាបានបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមលើផ្ទៃដីជាង ៣.០០០ គីឡូម៉ែត្រការ៉េ ហើយកម្ពុជានឹងខិតខំបន្តការបោសសម្អាតមីន ប្រមាណជាង ១.៧០០ គីឡូម៉ែត្រការ៉េបន្ថែមទៀត ដើម្បីកាត់បន្ថយហានិភ័យពីគ្រោះថ្នាក់ ដែលបង្កឡើងដោយយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងរួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។

តាមការចុះផ្សាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម YAMAGUCHI Natsuo ក៏បានបញ្ជាក់ថា នឹងជំរុញកិច្ចសហប្រតិបត្តិការលើការប្រែប្រួលអាកាសធាតុ សន្តិសុខសាយប័រ និងជាពិសេសលើវិស័យបោសសម្អាតមីន ដោយកន្លងមកជប៉ុនមានកិច្ចសហការជាមួយនឹងមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា(CMAC) ហើយ CMAC គឺជាកងកម្លាំងដែលមានជំនាញ និងបទពិសោធល្អបំផុតក្នុងការបោសសម្អាតមីន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី