SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា-បួគីណាហ្វាសូ នឹងលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច


កម្ពុជា-បួគីណាហ្វាសូ នឹងលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច
ពាណិជ្ជកម្ម

2025-09-06

ទូច សូរិយា

ពាណិជ្ជកម្ម

2025-09-06

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្ដម ឈាង គ្រីស្តុហ្វ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានពិភាក្សាការងារជាមួយឯកឧត្តម Daouda BITIE ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសបួគីណាហ្វាសូប្រចាំកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥។

ឯកឧត្ដម ឈាង គ្រីស្តុហ្វ បានលើកឡើងពីការពិនិត្យលទ្ធភាពបង្កើនការដោះដូរទំនិញ តាមរយៈការអនុវត្តយន្តការបំពេញបន្ថែមផ្នែកពាណិជ្ជកម្ម (trade complementarity) និងការបង្កើតកម្មវិធីផ្គូរផ្គងធុរកិច្ចរវាងវិស័យឯកជននៃប្រទេសទាំងពីរ។ ជាមួយគ្នានេះ ឯកឧត្តម Daouda BITIE បានលើកឡើងពីទំនាក់ទំនងរវាងកម្ពុជា និងបួគីណាហ្វាសូ ក្នុងនាមជាប្រទេសអភិវឌ្ឍន៍តិចតួច ដែលមានប្រវត្តិសាស្ត្រស្រដៀងគ្នា និងបានកោតសរសើរកម្ពុជាក្នុងការខិតខំប្រឹងប្រែងសម្រេចឱ្យបាននូវលក្ខខណ្ឌតម្រូវ ដើម្បីអាចចាកចេញពីក្រុមប្រទេសអភិវឌ្ឍតិចតួច (LDC) ព្រមទាំងបានស្នើឱ្យមានការចែករំលែកបទពិសោធ ចំណេះដឹង និងអ្នកជំនាញឯកទេសដើម្បីរួមចំណែកអភិវឌ្ឍវិស័យសក្ដានុពលរបស់ប្រទេសទាំងពីរ។

ឯកឧត្តម Daouda BITIE ក៏បានបង្ហាញចំណាប់អារម្មណ៍ចំពោះផលិតផលស្ករត្នោតកម្ពុជា និងមានបំណងរៀបចំទស្សនកិច្ចសិក្សារវាងវិស័យឯកជន ដើម្បីសិក្សាបន្ថែមអំពីសក្ដានុពលនៃផលិតកម្មស្ករត្នោតកម្ពុជា ក៏ដូចជាកសិផលផ្សេងៗផងដែរ។ ឯកឧត្ដមរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក៏បានស្នើឱ្យឯកឧត្តមឯកអគ្គរដ្ឋទូតជួយផ្សព្វផ្សាយអំពីសក្តានុពលវិនិយោគនិងធុរកិច្ចនៅកម្ពុជា ជូនដល់វិនិយោគិន និងធុរជនបួគីណាហ្វាសូ ដើម្បីអាចទាញយកអត្ថប្រយោជន៍ពាណិជ្ជកម្មជាអតិបរមា ពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់កម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី