SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

អាជីវកម្មកែច្នៃម្ហូបអាហារ អាចបង្កើតដៃគូសហការអន្តរជាតិ ក្នុងពិព័រណ៍នៅប៉ាគីស្ថាន


អាជីវកម្មកែច្នៃម្ហូបអាហារ អាចបង្កើតដៃគូសហការអន្តរជាតិ ក្នុងពិព័រណ៍នៅប៉ាគីស្ថាន
សង្គមជាតិ-សេដ្ឋកិច្ច

2025-02-17

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2025-02-17

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ពិព័រណ៍ «The 1st FoodAg. Manufacturing Exhibition» នៅទីក្រុងឡាហ័រ ប្រទេសប៉ាគីស្ថាន នឹងផ្តល់ឱកាសដល់ម្ចាស់អាជីវកម្មកែច្នៃម្ហូបអាហារ អាចបង្កើតដៃគូសហការជាលក្ខណៈអន្តរជាតិ និងការសហការបណ្តាក់ទុនរួមគ្នា ដើម្បីវិនិយោគលើវិស័យកសិកម្មជាដើម។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥។

ពិព័រណ៍ «The 1st FoodAg. Manufacturing Exhibition» ដែលរៀបចំឡើង ដោយក្រសួងពាណិជ្ជកម្ម និងអាជ្ញាធរអភិវឌ្ឍន៍ពាណិជ្ជកម្ម នៃប្រទេសប៉ាគីស្ថាន នឹងធ្វើឡើងនៅថ្ងៃទី២៦-២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយពិព័រណ៍នេះ នឹងដាក់បង្ហាញនូវផលិតផលច្នៃប្រឌិតថ្មីៗ និងជាវេទិកាសម្រាប់ក្រុមហ៊ុនកែច្នៃម្ហូបអាហារអន្តរជាតិ បង្កើតរោងចក្រនៅប្រទេសប៉ាគីស្ថាន ដើម្បីនាំចេញផងដែរ។ ពិព័រណ៍នេះ នឹងសម្រួលដល់ខ្សែច្រវាក់ផលិតកម្ម លើវិស័យកែច្នៃអាហារភស្តុភារកម្ម និងផលិតផលកសិកម្ម។

សាធារណជន ដែលជាពាណិជ្ជករ មានចំណាប់អារម្មណ៍ចូលរួមព្រឹត្តិការណ៍ខាងលើ អាចទំនាក់ទំនងមកកាន់ស្ថានទូតសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានប្រចាំកម្ពុជា តាមរយៈអ៊ីម៉ែល [email protected] ឬលេខទូរសព្ទ +៨៥៥-២៣-៩៩៦៨៩០ & ៩១។ សម្រាប់ព័ត៌មានបន្ថែម អាចទំនាក់ទំនងមកកាន់គេហទំព័រ agm.tdap.gov.pk ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី