2025-04-10
ទូច សូរិយា
2025-04-10
ទូច សូរិយា
ភ្នំពេញ៖ ក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៥ បរិមាណកុងតឺន័រ ដែលបានឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញមានចំនួន ១២១ ៤២៥ទូ (TEUs) មានការកើនឡើងចំនួន ៣០,៣៥% បើធៀបនឹងរយៈពេល ៣ខែ ឆ្នាំ២០២៤ ដែលមានចំនួន ៩៣ ១៥៣ទូ។ នេះបើតាមការចុះផ្សាយរបស់កំពង់ផែស្វយ័តភ្នំពេញ នាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥។
កំពង់ផែស្វយ័តភ្នំពេញ បានឱ្យដឹងថា រយៈពេល ៣ខែនេះ បរិមាណនាវា ដែលបានដឹកអ្នកដំណើរចូលចតចំណតផែ មានចំនួន ១៤១គ្រឿង ថយចុះ ១,៤០% ដែលក្នុងនោះ មានអ្នកដំណើរដែលបានឆ្លងកាត់ចំនួន ១៥ ៥២៥នាក់ កើនឡើង ៨,៥៧% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤។
ចំពោះ បរិមាណទំនិញ-ប្រេងឥន្ធនៈ ដែលបានឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ ក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៥ វិញ មានចំនួន ១ ២៩៥ ៦៨៥តោន កើនឡើងបាន ៣១,៨២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែលមានចំនួន ៩៨២ ៩០០តោន។ គួរបញ្ជាក់ថា លទ្ធផលការងារអាជីវកម្ម សេវាកម្ម ដែលកំពង់ផែស្វយ័តភ្នំពេញអនុវត្តសម្រាប់រយៈពេល ៣ខែ ឆ្នាំ២០២៥ នេះ គឺពុំទាន់ធ្វើសវនកម្មទេ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី