2024-08-27
គិត បុប្ផា
2024-08-27
គិត បុប្ផា
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា សម្រេចអនុញ្ញាតឱ្យគ្រប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ រៀបចំឥណទានឡើងវិញជូនដល់អតិថិជន ដែលជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុបណ្តោះអាសន្ន ស្របតាមលក្ខខណ្ឌកំណត់ក្នុងសារាចរណែនាំ។ នេះបើតាមការចុះផ្សាយរបស់ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤។
ដើម្បីផ្ដល់លទ្ធភាពបន្ថែមឱ្យគ្រឹះស្ថានបញ្ចេញឥណទាន និងចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ ធនាគារជាតិ សម្រេចអនុញ្ញាតឱ្យគ្រឹះស្ថានបន្តអនុវត្តអនុភាពទ្រនាប់ដើមទុនខនស៊ីវសិន ត្រឹមកម្រិត ១,២៥% រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ លើសពីនេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ត្រូវបន្តអនុវត្តអត្រាប្រាក់បម្រុងកាតព្វកិច្ចរូបិយប័ណ្ណត្រឹមកម្រិត ៧% រហូតដល់ថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២៥ ផងដែរ។
គ្រឹះស្ថានទាំងអស់ ត្រូវបញ្ចេញឥណទានប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាបាននូវ កំណើនប្រកបដោយចីរភាព និងរួមចំណែករក្សាស្ថិរភាពប្រព័ន្ធធនាគារទាំងមូល។ ពាក់ព័ន្ធនឹងករណីនេះ ធនាគារជាតិ នឹងបន្តតាមដានដោយយកចិត្តទុកដាក់លើស្ថិរភាពប្រព័ន្ធធនាគារ និងប្រសិទ្ធភាពនៃការអនុវត្តវិធានការអនុគ្រោះខាងលើ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី