2025-12-05
ទូច សូរិយា
2025-12-05
ទូច សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុន AMRU RICE មានទីតាំងនៅស្រុកកោះញែក កំពុងប្រមូលទិញស្រូវសរីរាង្គ និងស្រូវមិនមែនសរីរាង្គ ដែលបានចុះកិច្ចសន្យានាពេលកន្លងមករវាងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា (CACC) និងសហគមន៍កសិកម្មចំនួន៦ ស្មើនឹង ៦កិច្ចសន្យា ដែលមានបរិមាណសរុបចំនួន ៤ ៦៧២តោន។
ឯកឧត្តម អ៊ួង កុសល រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា បច្ចុប្បន្ន ក្រុមការងារជំនាញប្រមូលទិញ បានចំនួន ៩៧១,៥៧ តោន ក្នុងនោះ ប្រភេទស្រូវអង្ករស សរីរាង្គចំនួន ៩៦០,៣៧តោន ស្រូវសែនក្រអូប (មិនមែនសរីរាង្គ) ៨,៤៨០តោន និងស្រូវដំណើបខ្មៅសរីរាង្គ ២,៧២០តោន ស្មើនឹង ២០,៧៨% នៃផែនការឆ្នាំ។ ប្រភេទស្រូវអង្ករសសរីរាង្គ តម្លៃ ៩៥០៛ ក្នុងមួយគីឡូក្រាម, ស្រូវសែនក្រអូប (មិនមែនសរីរាង្គ) តម្លៃ ៨៣០៛ ក្នុងមួយគីឡូក្រាម និងស្រូវដំណើបខ្មៅសរីរាង្គតម្លៃ ២០០០៛ ក្នុងមួយគីឡូក្រាម។
ឯកឧត្តម អ៊ួង កុសល បានណែនាំដល់ក្រុមហ៊ុនប្រមូលទិញស្រូវ សហគមន៍កសិកម្ម មន្រ្តីកសិកម្មឃុំ ជួយសម្របសម្រួល បន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធដើម្បីធានាលំហូរនៃការប្រមូលទិញ ឱ្យគ្រប់ទៅតាមតាមផែនការកំណត់៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី