SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សហគ្រាសចំនួន៣៤៤បន្ថែមទៀត បានចុះបញ្ជីសុំសិទ្ធិនាំចេញទំនិញ ក្រោមនិងក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម


សហគ្រាសចំនួន៣៤៤បន្ថែមទៀត បានចុះបញ្ជីសុំសិទ្ធិនាំចេញទំនិញ ក្រោមនិងក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម
ពាណិជ្ជកម្ម

2024-12-27

ឃី ភារៈ

ពាណិជ្ជកម្ម

2024-12-27

ឃី ភារៈ

A+ A-

ភ្នំពេញ៖ រោងចក្រ/ក្រុមហ៊ុនចំនួន៣៤៤ បន្ថែមទៀត ដែលមានកម្មករសរុប ៤៦ ២១២នាក់ បានចុះបញ្ជីសុំសិទ្ធនាំចេញទំនិញ ក្រោមនិងក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ក្នុងរយៈពេល ១១ខែ នៃឆ្នាំ២០២៤។ បើតាមរបាយការណ៍បូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ការចុះបញ្ជីសុំសិទ្ធនាំចេញទំនិញនេះ មានការកើនឡើង ៤២,៧៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលមានរោងចក្រ/ក្រុមហ៊ុន ២៤១ក្រុមហ៊ុន។

ក្នុងចំណោមរោងចក្រ/ក្រុមហ៊ុនសរុប៣៤៤ ដែលបានចុះបញ្ជីសុំសិទ្ធនាំចេញទំនិញនេះ រួមមាន៖ រោងចក្រសម្លៀកបំពាក់ មានចំនួន៧៤ ដែលមានកម្មករសរុប ២៦ ៤១១នាក់ កើនឡើង ២៣,៣៣%, រោងចក្រស្បែកជើងមានចំនួន១៥ មានកម្មករ ៦ ០៣១នាក់ មានការកើនឡើង ៧,១៤%, រោងចក្រកាបូបមាន ២៥ កើនឡើង ៩២,៣១% ដែលមានកម្មករសរុប ៥ ២៣២នាក់, រោងចក្រផ្សេងៗមាន ១០៧រោងចក្រ ដែលកើនឡើង ៧៥,៤១% ក្នុងនោះកម្មករសរុប ៨ ៥៣៨នាក់ និងក្រុមហ៊ុនផ្សេងៗមានចំនួន ១២៣ក្រុមហ៊ុន ដោយកើនបាន ៣២,២៦%។

ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា សម្រាប់ការចុះបញ្ជីស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញតាមប្រព័ន្ធអេឡិចត្រូនិកវិញ គឺសម្រេចបាន ១ ៣៧២ រោងចក្រឬក្រុមហ៊ុន កើនបាន១៨,៤៨%។ ក្នុងចំណោមរោងចក្រចំនួន ១ ៣៧២នេះ បានចុះបញ្ជីស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញតាមប្រព័ន្ធអេឡិចត្រូនិកថ្មី មានចំនួន ៣១៣ កើនឡើងជិត ៣៥% និងការចុះបញ្ជីស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញតាមប្រព័ន្ធអេឡិចត្រូនិកសារឡើងវិញមានចំនួន ១ ០៥៩ ដែលកើនឡើង ១៤,៣៦% នេះបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី