SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

អាជីវកម្ម ជិត ៣៧ពាន់ក្រុមហ៊ុន មានដើមទុនសរុបជាង១៩ប៊ីលានដុល្លារ បានចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន


អាជីវកម្ម ជិត ៣៧ពាន់ក្រុមហ៊ុន មានដើមទុនសរុបជាង១៩ប៊ីលានដុល្លារ បានចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន
សង្គមជាតិ-សេដ្ឋកិច្ច

2024-06-15

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-06-15

ទូច សូរិយា

A+ A-

ភ្នំពេញ៖ អាជីវកម្ម ដែលទទួលបានជោគជ័យលើការចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន(CamDx) ដំណាក់កាលទី១ មានចំនួន ៣៦,៦៧៧ក្រុមហ៊ុន និងមានដើមទុនសរុប ១៩,៤៣ប៊ីលានដុល្លារ គិតត្រឹមថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤។ នេះបើយោងតាម Online Business Registration Service (OBRS)។

បើយោងតាម OBRS ចេញផ្សាយកាលពីថ្ងៃទី០៩ មិថុនា បានបញ្ជាក់ថា អាជីវកម្មដែលមានដើមទុនវិនិយោគចុះបញ្ជីច្រើនជាងគេ រួមមាន៖ ការសាងសង់អាគារមានចំនួន ១,១៨ ប៊ីលានដុល្លារ ស្មើនឹង១០,៤៩%, សកម្មភាពអចលនទ្រព្យមានទុនវិនិយោគ ១,១៣ប៊ីលានដុល្លារ ស្មើ ១០,០៤%, សកម្មភាពសេវាកម្មស្នាក់នៅមានទុន ១,០២ប៊ីលានដុល្លារ ស្មើនឹង ៩,០៨%, សកម្មភាពពិគ្រោះយោបល់ផ្នែកគ្រប់គ្រងមានទំហំវិនិយោគ ៦២៣លានដុល្លារ ត្រូវនឹង ៥,៥២%, កម្មន្តសាលសម្លៀកបំពាក់ លើកលែងសម្លៀកបំពាក់ធ្វើពីរោមសត្វ មានទុនវិនិយោគ ៥៩៨លានដុល្លារ ស្មើនឹង ៥,៣១% និងផ្នែកផ្សេងៗចំនួន ៦,៧២ ប៊ីលានដុល្លារ ស្មើនឹងជិត ៦០%។

គួរជម្រាបថា ចំនួនម្ចាស់ក្រុមហ៊ុន សហគ្រាសដែលបានចុះបញ្ជី ៣៦,៦៧៧ក្រុមហ៊ុននេះ មានបុរសចំនួន ៦២% និងស្រ្តីចំនួន ៣៨%។ ជាមួយគ្នានេះ កាលពីថ្ងៃទី០២ មិថុនា អាជីវកម្មដែលទទួលបានជោគជ័យលើការចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី១ មានត្រឹមតែ ៣៦,៥០៩ក្រុមហ៊ុន និងមានដើមទុនសរុបចំនួន ១៩,៣៥ប៊ីលានដុល្លារ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី