SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

យុវតី បុប្ផា ជនជាតិដើមភាគតិច មានឱកាសក្លាយជា«រដ្ឋមន្ត្រីក្រសួងបរិស្ថាន»មួយថ្ងៃ ដើម្បីស្វែងយល់ពីតួនាទីនេះ


យុវតី បុប្ផា ជនជាតិដើមភាគតិច មានឱកាសក្លាយជា«រដ្ឋមន្ត្រីក្រសួងបរិស្ថាន»មួយថ្ងៃ ដើម្បីស្វែងយល់ពីតួនាទីនេះ
សង្គមជាតិ-សេដ្ឋកិច្ច

2024-05-08

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-05-08

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ជានិស្សិតបរិញ្ញាបត្រផ្នែកច្បាប់ យុវតី បុប្ផា ដែលជាជនជាតិដើមភាគតិចចារាយ ត្រូវបានឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្តល់ឱកាសឱ្យធ្វើជារដ្ឋមន្ត្រី ដើម្បីសិក្សាស្វែងយល់អំពីតួនាទីរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថានក្នុងរយៈពេល១ថ្ងៃ។

ក្រសួងបរិស្ថាន បានឱ្យដឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ ថា ការផ្តល់ឱកាសនេះដើម្បីបង្កភាពងាយស្រួលដល់យុវជនកម្ពុជា ក្នុងការស្វែងយល់អំពីតួនាទីការងារ និងជាផ្នែកមួយនៃការបណ្តុះគំនិតស្មារតីក្នុងភាពជាអ្នកដឹកនាំនាពេលអនាគត ជាពិសេសកុមារី ក្មេងស្រី ដែលងាយរងគ្រោះមកពីតំបន់ដាច់ស្រយាល និងក្រីក្រ ដើម្បីជួយបណ្តុះស្មារតី និងភាពអង់អាចរបស់ពួកគេ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានអនុញ្ញាតឱ្យមានការសិក្សាស្វែងយល់ និងចង់ឱ្យមានការរួមចំណែកជាគំនិតយោបល់ និងជាយុទ្ធសាស្រ្តនានា ពីក្មេងស្រីជនជាតិដើមភាគតិចចារាយ ដើម្បីឱ្យពួកគេបានរួមចំណែកក្នុងវិស័យបរិស្ថានកម្ពុជា និងសិក្សាបន្ថែមអំពីយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក៏ដូចជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភាផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី