2024-09-04
គន ម៉េងហុង
2024-09-04
គន ម៉េងហុង
ភ្នំពេញ៖ ក្រុមការងារបច្ចេកទេសនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងសហការជាមួយក្រុមហ៊ុនសូឡាហ្រ្គី អេនើជី (ខេមបូឌា) ខូអិលធីឌី ជួយគាំទ្រដល់កសិករ ពិសេសសហគមន៍កសិកម្មទំនើប ឱ្យទទួលបាននូវបច្ចេកទេសប្រើប្រាស់សម្ភារ និងសេវាកម្មថាមពលសូឡា ដើម្បីភាពចំណេញ និងអត្ថប្រយោជន៍ជាច្រើនក្នុងវិស័យកសិកម្ម។ នេះជាប្រសាសន៍របស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម។
ឯកឧត្តម ឌិត ទីណា ណែនាំឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពឱ្យកសិករអាចប្រើប្រាស់សេវាកម្ម ដោយចំណាយតិច ថ្លៃដើមផលិតទាប ទទួលបានផលចំណេញច្រើន និងមានប្រសិទ្ធភាពសេដ្ឋកិច្ចពិតប្រាកដ។ ឯកឧត្តម ឌិត ទីណា លើកឡើងដូច្នេះបន្ទាប់ពីស្តាប់បទបង្ហាញរបស់ក្រុមហ៊ុនសូឡាហ្រ្គី អេនើជី ស្តីពីស្ថានីយបូមទឹកដើរដោយពន្លឺព្រះអាទិត្យ និងម៉ូឌែលធុរកិច្ចនៃសេវាកម្មផ្គត់ផ្គង់ទឹកសម្រាប់ស្រូវប្រាំង កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤។
គួរបញ្ជាក់ថា ក្រុមហ៊ុន សូឡា ហ្រ្គីន អេនើជី (ខេមបូឌា) ខូអិលធីឌី ជាក្រុមហ៊ុនផ្តោតលើការផលិតគ្រឿងចក្រមានគុណភាពខ្ពស់ ផ្តល់ការគាំទ្រផ្នែកបច្ចេកទេស សេវាកម្មថែទាំ និងច្នៃប្រឌិតថ្មីនៃបច្ចេកវិទ្យាថាមពលកកើតឡើងវិញ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី