SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុនអាម៉េរិក កំពុងពិនិត្យលទ្ធភាពក្នុងការបញ្ជាទិញអង្ករកម្ពុជា សម្រាប់ចែកចាយនៅក្នុងទីផ្សារអាម៉េរិក


ក្រុមហ៊ុនអាម៉េរិក កំពុងពិនិត្យលទ្ធភាពក្នុងការបញ្ជាទិញអង្ករកម្ពុជា សម្រាប់ចែកចាយនៅក្នុងទីផ្សារអាម៉េរិក
សង្គមជាតិ-សេដ្ឋកិច្ច

2024-06-04

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-06-04

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុន Otis McAllister, Inc ដែលជាក្រុមហ៊ុនបញ្ជាទិញអង្ករ និងគ្រាប់ធញ្ញជាតិរបស់អាម៉េរិក កំពុងពិនិត្យលទ្ធភាពក្នុងការបញ្ជាទិញអង្ករកម្ពុជា ដើម្បីយកទៅចែកចាយនៅក្នុងទីផ្សាររបស់អាម៉េរិក។ នេះបើតាមការលើកឡើងរបស់លោក Patrick Murphy អនុប្រធានប្រតិបត្តិទទួលបន្ទុកផ្នែកបញ្ជាទិញអង្ករ និងគ្រាប់ធញ្ញជាតិ នៃក្រុមហ៊ុន Otis McAllister, Inc។

ក្នុងជំនួបពិភាក្សាជាមួយលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Patrick Murphy បានបន្តថា ភាពរីកចម្រើនជារួមរបស់កម្ពុជា គឺខុសប្លែកពីអ្វីដែលលោកធ្លាប់បានទទួលព័ត៌មាននៅខាងក្រៅ ពិសេសទៅលើកសិកម្មកម្ពុជា ដែលមានផលិតផលអង្ករប្រកបដោយគុណភាព និងបរិមាណដែលទទួលយកបាន។

តាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ ចម និម្មល បានលើកទឹកចិត្តឱ្យក្រុមហ៊ុននាំចេញអង្ករធំៗចំនួន១៦ ដែលជាសមាជិករបស់សហព័ន្ធធ្វើការដោយផ្ទាល់ជាមួយក្រុមហ៊ុន Otis McAllister ដើម្បីចុះកិច្ចព្រមព្រៀងបញ្ជាទិញអង្ករកម្ពុជាចូលទៅទីផ្សារសហរដ្ឋអាម៉េរិកក្នុងពេលឆាប់ៗខាងមុខ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី