SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុនចិនចំនួន២ ចង់សហការរវិនិយោគលើវិស័យថាមពលសូឡានៅកម្ពុជា


ក្រុមហ៊ុនចិនចំនួន២ ចង់សហការរវិនិយោគលើវិស័យថាមពលសូឡានៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2024-10-12

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-10-12

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុន Zhongjian Yongfeng New Energy Resources Technology Co., Ltd និង ក្រុមហ៊ុន China National Energy Group Longyuan Power Overseas Investment Company របស់ចិន មានបំណងចុះអនុស្សារណៈយោគយល់គ្នា ដើម្បីសហការវិនិយោគលើវិស័យថាមពលសូឡានៅកម្ពុជា។ ពាក់ព័ន្ធនឹងការវិនិយោគនេះ លោក ហេង ទី គណៈប្រតិភូក្រុមហ៊ុនចិន បានស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ការគាំទ្រ និងការលើកទឹកចិត្ត។

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា លើកឡើងថារាជរដ្ឋាភិបាលកម្ពុជាគាំទ្រពេញទំហឹងលើការប្រើប្រាស់ថាមពលស្អាត។ បន្ថែមពីវិស័យនេះ ឯកឧត្តម ជា វុទ្ធី បានជំរុញឱ្យក្រុមហ៊ុនចិនពិចារណាវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងវិស័យកសិ-ឧស្សាហកម្ម ព្រោះកម្ពុជា មានសក្តានុពលក្នុងវិស័យកសិកម្ម និងមានដំណាំយុទ្ធសាស្ត្រជាច្រើន ដូចជាស្រូវ ដំឡូងមី និងស្វាយចន្ទីជាដើម។

ក្នុងជំនួបជាមួយគណៈប្រតិភូក្រុមហ៊ុន និងសភាពាណិជ្ជកម្មក្រុង Xinyang នៃខេត្ត Henan ប្រទេសចិន ឯកឧត្តម ជា វុទ្ធី បញ្ជាក់ថា ចិនមានប្រភពទុនវិនិយោគធំជាងគេនៅកម្ពុជា ក្នុងឧស្សាហកម្មប្រើបច្ចេកវិទ្យាទំនើប និងមានតម្លៃបន្ថែមខ្ពស់ ដូចជារោងចក្រផលិតសម្បកកង់រថយន្ត រោងចក្រផលិតគ្រឿងសង្ហារឹម និងរោងចក្រផលិតកង់ ជាដើម។ គួរបញ្ជាក់ថា សមាសភាពគណៈប្រតិភូមកទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់ពីកាលានុវត្តភាពវិនយោគ និងសក្តានុពលវិនិយោគ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នេះ គឺមានសកម្មភាពវិនិយោគក្នុងវិស័យថាមពល ឧស្សាហកម្ម សេវាប្រឹក្សាក្នុងវិស័យវិស្វកម្មសំណង់ និងពាណិជ្ជកម្មអន្តរជាតិ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី