2024-12-07
ទូច សូរិយា
2024-12-07
ទូច សូរិយា
ភ្នំពេញ៖ ជំនួបពាណិជ្ជកម្ម ស្តីពី «ការអភិវឌ្ឍផលិតផលសក្តានុពលកម្ពុជា» នឹងជួយស្វែងរក និងពង្រីកទីផ្សារដល់ផលិតករ និងពាណិជ្ជករក្នុងស្រុក ពិសេសនឹងជួយផ្សព្វផ្សាយ និងជំរុញការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មចុះផ្សាយ នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤។
ជំនួបពាណិជ្ជកម្ម ដែលរៀបចំនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៣:៣០នាទី នៅមជ្ឈមណ្ឌលភីអេចហ្វ្រេនហល បុរីប៉េងហួតបឹងស្នោ រាជធានីភ្នំពេញនេះ មានគោលបំណងជួយសម្របសម្រួលដល់ផលិតករ និងពាណិជ្ជករ ក្នុងការស្វែងរកដៃគូពាណិជ្ជកម្មផងដែរ។ ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ក៏មានការតាំងបង្ហាញផលិតផលសក្តានុពលខ្មែរ ដូចជា៖ អង្ករ ស្វាយចន្ទី ម្រេច ចេកអំបូងលឿង មៀនប៉ៃលិន ស្វាយ ដូង ទឹកឃ្មុំ អំបិល និងផលិតផលផ្សេងៗរបស់កម្ពុជា ដើម្បីទាក់ទាញ អ្នកវិនិយោគិន ធុរជន និងភ្ញៀវទេសចរមកកាន់កម្ពុជាបន្ថែមទៀត។
ចំពោះ ពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជន ដែលមានបំណងចូលរួមកម្មវិធីនេះ អាចទាក់ទងមកកាន់នាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារឱ្យបានមុនថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ជាកំណត់។ សម្រាប់ព័ត៌មានបន្ថែម អាចទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេឡេក្រាមលេខ៖ +៨៥៥ ១៦ ៨២៨ ៥៧៤/ +៨៥៥ ៩៩ ៩៥៤ ៥៦៥/ +៨៥៥ ១៧ ៣២២ ១១២/ +៨៥៥ ១២ ៩៧២ ៣១៦៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី