SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ស្អែកនេះ ក្រុមហ៊ុនចំនួន៧ ផ្តល់ឱកាសការងារ៥០០កន្លែង ក្នុងវេទិកាការងាររបស់ NEA នៅបរិវេណក្រសួងការងារ


ស្អែកនេះ ក្រុមហ៊ុនចំនួន៧ ផ្តល់ឱកាសការងារ៥០០កន្លែង ក្នុងវេទិកាការងាររបស់ NEA នៅបរិវេណក្រសួងការងារ
A+ A-

ភ្នំពេញ៖ ឱកាសការងារជាង៥០០កន្លែងថ្មីបន្ថែមទៀត នៅថ្ងៃស្អែកនេះ ដាក់ពាក្យភ្លាម សម្ភាសន៍ភ្លាមជាមួយនឹងក្រុមហ៊ុនចំនួន៧ ដែលបានចូលរួមផ្តល់ឱកាសការងារដល់យុវជន សិស្សនិស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ក្នុងវេទិកាការងារ និងកម្មសិក្សា ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្រុមហ៊ុនទាំង ៧ ដែលនឹងចូលរួមក្នុងវេទិកាការងារនាថ្ងៃស្អែកនេះរួមមាន៖ ក្រុមហ៊ុន JACCS, ក្រុមហ៊ុន Develocus Investment, ផ្សារទំនើប ម៉ាក្រូ, ធនាគារស្ថាបនា, ធនាគារឯកទេស AEON, Sokimex និងពន្លឺអលង្កការ។ សិស្សនិស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៥ ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី