2025-03-17
ឃី ភារៈ
2025-03-17
ឃី ភារៈ
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា គ្រោងថវិកាចំនួន ១៣ ២៩០ប៊ីលានរៀល មានសមាមាត្រស្មើនឹង ៥៥,៦% នៃ ចំណាយចរន្តថវិកាថ្នាក់ជាតិ ត្រូវជា ៦,៣៥% នៃផ.ស.ស. ឬថយចំនួន ១,៩% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៤។ ការណ៍នេះផងដែរ បង្ហាញថា ថវិកាឆ្នាំ២០២៥ រងនូវសម្ពាធខ្លាំង ដោយសារអតុល្យភាពរវាងលទ្ធភាពនៃចំណូល និងតម្រូវការចំណាយ ដែលប្រឈមនឹងសម្ពាធកាន់តែធំ នៃតម្រូវការជាកាតព្វកិច្ចនានារបស់ក្រសួង-ស្ថាប័ន។
តម្រូវការជាកាតព្វកិច្ចនានារបស់ក្រសួង-ស្ថាប័ន ដែលត្រូវការថវិកាជាចាំបាច់ក្នុងការអនុវត្តសកម្មភាពអាទិភាពនេះដែរ គឺដើម្បីរួមចំណែកសម្រេចឱ្យបាននូវគោលដៅសូចនាករ ពាក់ព័ន្ធនឹងសមត្ថកិច្ច ដែលមានចែងក្នុងកម្មវិធី និងគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។
ជារួម ទំហំចំណាយមិនមែន បន្ទុកបុគ្គលិក ឆ្នាំ២០២៥ ត្រូវបានរក្សាក្នុងកម្រិតទំហំថវិកា ដែលកំណត់ក្នុងក្របខ័ណ្ឌថវិកា។ ចំណាយចរន្តថវិកាថ្នាក់ជាតិ ត្រូវបានវិភាជន៍តាមវិស័យ ហើយនៅកម្រិតក្រសួង-ស្ថាប័ននីមួយៗ ត្រូវបានវិភាជន៍បន្តទៅតាមកម្មវិធី អនុកម្មវិធី រហូតដល់ចង្កោមសកម្មភាព ព្រមទាំងឆ្លុះបញ្ចាំងលម្អិតទៅតាមមាតិកាសេដ្ឋកិច្ចនៃចំណាត់ថ្នាក់ថវិកា ដោយផ្អែកលើតម្រូវការ និងអាទិភាពចាំបាច់៕
ប្រភពពីសៀវភៅ៖ សង្ខេបថវិការជាតិ ឆ្នាំ២០២៥
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី