SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យប្រទេសកាតា ពិនិត្យលទ្ធភាពវិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទី ឬបង្កើតរោងម៉ាស៊ីនកិនស្រូវ នៅកម្ពុជា


សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យប្រទេសកាតា ពិនិត្យលទ្ធភាពវិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទី ឬបង្កើតរោងម៉ាស៊ីនកិនស្រូវ នៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2024-05-11

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-05-11

ទូច សូរិយា

A+ A-

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើឱ្យប្រទេសកាតា ពិនិត្យលទ្ធភាពជំរុញការវិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទី ឬបង្កើតរោងម៉ាស៊ីនកិនស្រូវកម្ពុជា ដើម្បីផលិតនាំទៅប្រទេសកាតា។ នេះបើតាមការចុះផ្សាយរបស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤។

ក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម Khalid Ali Abdullah Abel ឯកអគ្គរាជទូតនៃរដ្ឋកាតាប្រចាំកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា កាតាជាប្រទេសដែលមានសន្តិសុខថាមពល កម្ពុជាជាប្រទេសធានាបាននូវសន្តិសុខស្បៀង និងមានផលិតផលកសិកម្មច្រើនជាពិសេសគឺស្រូវ និងគ្រាប់ស្វាយចន្ទី ហើយកម្ពុជាជាប្រទេសផលិតគ្រាប់ស្វាយចន្ទីច្រើនជាងគេផងដែរ។

សម្ដេចតេជោ បានបន្តថា កាតា មានថវិកាច្រើនគួរតែបើកស្ថានទូតផ្ទាល់នៅកម្ពុជា ប្រសើរជាជាងមាននិវេសដ្ឋាននៅប្រទេសផ្សេង ព្រោះកម្ពុជាមានគោលការណ៍ពិសេសអនុញ្ញាតឱ្យក្រុមហ៊ុនបរទេសប្រមូលទិញស្រូវស្តុកទុកក្នុងឃ្លាំង បើករោងចក្រកិនស្រូវ និងកែច្នៃ វេចខ្ចប់ ដើម្បីនាំចេញទៅក្រៅប្រទេស និងមានវិធានភាពអនុគ្រោះជាច្រើនដល់វិនិយោគិនពីបរទេសទៀតផង។ សម្ដេចតេជោ ក៏បានស្នើឱ្យកាតាចាប់ផ្ដើមហោះហើរឡើងវិញនូវ Qatar Airline ដើម្បីឱ្យទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក៏ដូចជាការនាំភ្ញៀវពីតំបន់មជ្ឈិមបូព៌ានិងអឺរ៉ុបមកកាន់កម្ពុជា ហើយក៏នាំភ្ញៀវពីកម្ពុជានិងតំបន់អាស៊ានទៅកាន់កាតាវិញផងដែរ។

ឯកឧត្តម Khalid Ali Abdullah Abel បានលើកឡើងថា កាតាមានលទ្ធភាពនៃការវិនិយោគលើវិស័យច្រើនដូចជា វិស័យថាមពល ប្រេង ឧស្ម័ន វិស័យហេដ្ឋារចនាសម្ព័ន្ធ ការកសាងមន្ទីរពេទ្យ ព្រលានយន្តហោះ និងវិស័យផ្សេងៗជាច្រើនទៀត ក្នុងនោះកាតាក៏កំពុងពិនិត្យ និងសិក្សាពី Qatar Airlines ចាប់ដំណើរការឡើងវិញ ដោយលើកពីភាពអនុគ្រោះដែលទេសចរកាតាទៅតំបន់ផ្សេងៗ។ ឯកឧត្ដម ក៏បានប្ដេជ្ញាថានឹងខិតខំបង្កើនទំនាក់ទំនងការទូតឱ្យមានកម្រិតខ្ពស់ជាងមុន ពង្រីកទំនាក់ទំនង ជាមួយនឹងកម្ពុជា ពិសេសនៅលើវិស័យសន្តិសុខស្បៀង ដោយសារកម្ពុជាគឺជាប្រទេសដែលផលិតស្បៀង និងខិតខំទាក់ទាញវិនិយោគិនពីកាតាមកកម្ពុជាក៏ដូចជានាំវិនិយោគិនពីកម្ពុជាទៅកាតា ដើម្បីពិនិត្យមើលលទ្ធភាពដែលអាចសហប្រតិបត្តិការវិនិយោគ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី