SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

CDC និងក្រុមហ៊ុនឯកជន ពិភាក្សាអភិវឌ្ឍន៍យន្តការគ្រប់គ្រងសមាហរណកម្ម សេវាដឹកជញ្ជូនសាធារណៈនៅទីក្រុងភ្នំពេញ


CDC និងក្រុមហ៊ុនឯកជន ពិភាក្សាអភិវឌ្ឍន៍យន្តការគ្រប់គ្រងសមាហរណកម្ម សេវាដឹកជញ្ជូនសាធារណៈនៅទីក្រុងភ្នំពេញ
សង្គមជាតិ-សេដ្ឋកិច្ច

2025-03-13

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-03-13

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងគណៈប្រតិភូក្រុមហ៊ុន Oriental Consultants Global បានជួបពិភាក្សាពាក់ព័ន្ធនឹង គម្រោងសម្រាប់អភិវឌ្ឍន៍យន្តការគ្រប់គ្រងសមាហរណកម្ម សេវាដឹកជញ្ជូនសាធារណៈនៅក្នុងទីក្រុង របស់រាជធានីភ្នំពេញ។ នេះបើតាមការចុះផ្សាយរបស់ CDC កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។

ក្នុងជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល និងលោក Manuba Owada អនុប្រធាននាយកដ្ឋានផែនការដឹកជញ្ជូន និងបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ នាថ្ងៃទី១១ មីនា នេះ ធ្វើឡើងក្នុងគោលបំណងពិភាក្សាអំពីសាវតានៃការសិក្សាសមិទ្ធិលទ្ធភាព ក៏ដូចជាការដាក់ឱ្យប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈនានានៅក្នុងរាជធានីភ្នំពេញ តាំងពីដើមរហូតមកទល់បច្ចុប្បន្ន។

ការពិភាក្សានេះ គឺដើម្បីបានជាមូលដ្ឋានបន្ថែមដែលជំរុញឱ្យគម្រោងសម្រាប់អភិវឌ្ឍន៍យន្តការគ្រប់គ្រងសមាហរណកម្ម សេវាដឹកជញ្ជូនសាធារណៈនៅក្នុងទីក្រុង របស់រាជធានីភ្នំពេញ (UTPP) ដែលក្រុមហ៊ុនខាងលើកំពុងសិក្សា កាន់តែមានលក្ខណៈសព្វជ្រុងជ្រោយមួយកម្រិតថែមទៀត៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599