2025-01-02
គិត បុប្ផា
2025-01-02
គិត បុប្ផា
ភ្នំពេញ៖ ៖ កម្ពុជា ទទួលចំណូលពីការលក់សំបុត្រឱ្យភ្ញៀវអន្តរជាតិចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀសបាន ៤៧ ៨២៦ ៩៨១ដុល្លារ ក្នុងរយៈពេល ១២ខែ នៃឆ្នាំ២០២៤។ សេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ បញ្ជាក់ថា ចំនួននេះ មានកំណើន ២៨,៥៧% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។
ចំណូលជិត ៥០លានដុល្លារនេះ គ្រឹះស្ថានអង្គរ បានឱ្យដឹងថា បានមកពីការលក់សំបុត្រឱ្យភ្ញៀវអន្តរជាតិបាន ១ ០២៣ ៦៨៨នាក់ ដែលកើនបាន ២៨,២៧% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ ចំណែកការលក់សំបុត្រទូកវិញ គ្រឹះស្ថានអង្គរទទួលបានចំណូល ៩៤ ៣៤៤ដុល្លារ ដែលមានទូកសរុបចំនួន ៣ ២០៣ ក្នុងនោះទូកតូចចំនួន ២ ១០៤, ទូកកណ្តាលចំនួន ៩៥១ និងទូកធំចំនួន ១៤៨។
គួរបញ្ជាក់ថា ក្នុងខែធ្នូ ឆ្នាំ២០២៤ ភ្ញៀវបរទេសចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀសមានចំនួន ១២៥ ៣៤៩នាក់ កើនឡើង ២៧,៨១% ធៀបនឹងខែធ្នូ ឆ្នាំ២០២៣ ដែលរកចំណូលបាន ៥ ៩១៨ ១៤៨ដុល្លារ កើនឡើងបាន ២៧,២១% ធៀបនឹងឆ្នាំ២០២៣៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី