2025-03-19
គិត បុប្ផា
2025-03-19
គិត បុប្ផា
ភ្នំពេញ៖ កម្ពុជា និងចិន បានសម្រេចចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) លើឯកសារចំនួន២ ក្នុងសន្និសីទស្តីពី ការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍រវាងកម្ពុជា និងខេត្តហឺណាន។ នេះបើតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥។
ឯកសារចំនួន២ នោះរួមមាន៖ ១. កិច្ចសហការរវាង ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា និងសាលាគុនកុងហ្វូ តេងហ្វេងយ៉ានលូ នៃសំណាក់សៅលីង (Dengfeng Yanlu Kungfu School of Shaolin) និងមហាវិទ្យាល័យបណ្តុះបណ្តាលវិជ្ជាជីវៈអប់រំកាយ ក្រុងចឹងចូវ (Zhengzhou Physical Education Vocational College) របស់ប្រទេសចិន។ ចំពោះទី២ គឺលិខិតសម្តែងបំណងបណ្តាក់ទុនវិនិយោគរបស់ក្រុមហ៊ុន Zhengzhou Agricultural Development Group ដែលចុះហត្ថលេខាក្រោមសក្ខីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីស្ថិរភាពនយោបាយ, ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចដែលមានលំនឹងវិជ្ជមាន, កម្លាំងពលកម្មវ័យក្មេងប្រកបដោយថាមវន្ត, រាជរដ្ឋាភិបាលដែលគាំទ្រដល់វិស័យឯកជន,របបវិនិយោគដែលមានភាពទាក់ទាញ និងអនុគ្រោះ និងហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយ ដែលបាននិងកំពុងអភិវឌ្ឍន៍ឱ្យកាន់តែមានភាពតភ្ជាប់ និងប្រទាក់ក្រឡា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជឿជាក់ថា វិនិយោគិន និងធុរជន លើកឡើងថា សហគ្រាសចូលរួមនាពេលនេះ នឹងមកសិក្សាស្វែងយល់ដោយផ្ទាល់នៅកម្ពុជា ក៏ដូចជាពាំនាំនូវបច្ចុប្បន្នភាព នៃបរិយាកាសវិនិយោគនៅកម្ពុជាទៅកាន់សហគមន៍ធុរកិច្ចខេត្តហ៊ឺណាន ឱ្យកាន់តែទូលំទូលាយបន្ថែមមួយកម្រិតទៀត។
សន្និសីទ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ មានគោលបំណងផ្សព្វផ្សាយអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគ និងទេសចរណ៍នៅកម្ពុជា ដល់ទៅកាន់សហគមន៍ធុរកិច្ច ដែលមានមូលដ្ឋាននៅក្នុងខេត្តហ៊ឺណាន។ សន្និសីទនេះ មានការចូលរួមពីតំណាងសហគ្រាសនៅទូទាំងខេត្តហឺណានសរុបប្រមាណ ៦០ក្រុមហ៊ុន ដែលមានមុខសញ្ញាវិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម, ឧស្សាហកម្ម, ហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី