SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព្រឹត្តិការណ៍ Gumball 3000 នឹងប្រមូលថវិកាជួយមន្ទីពេទ្យកុមារអង្គរសៀមរាប និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា


ព្រឹត្តិការណ៍ Gumball 3000 នឹងប្រមូលថវិកាជួយមន្ទីពេទ្យកុមារអង្គរសៀមរាប និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2024-08-17

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2024-08-17

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ព្រឹត្តិការណ៍ Gumball 3000 ជាព្រឹត្តិការណ៍ប្រមូលផ្តុំរថយន្ត Supercars, Sports, Luxury cars និងកំពូលរថយន្តប្រណិតៗជុំវិញភិភពលោក បានរៀបចំនៅកម្ពុជា នាថ្ងៃទី១៥ នៅរាជធានីភ្នំពេញ និងពីថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដើម្បីប្រមូលថវិកាជួយមន្ទីពេទ្យកុមារអង្គរសៀមរាប និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា។

ចំពោះ ថវិកាដែលប្រមូលបានពីព្រឹត្តិការណ៍ Gumball 3000 ដោយសហការជាមួយក្រុមហ៊ុន ជីប ម៉ុង, ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធនានា នឹងយកទៅបរិច្ចាគដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ក្នុងគោលបំណងដើម្បីស្នាមញញឹម និងជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា។

ព្រឹត្តិការណ៍ Gumball 3000 នេះ រៀបចំឡើងក្នុងគោលបំណងជំរុញវិស័យទេសចរណ៍នៅកម្ពុជាទៅកាន់ពិភពលោក, រួមចំណែកក្នុងសប្បុរសធម៌ដ៏ធំទៅមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប, បើកឱកាសឱ្យវិនិយោគគិនឯកជនបរទេស និងក្នុងស្រុកបានជួបគ្នា និងបង្កើតកំណត់ត្រាពិភពលោកហ្គីណេសអំពី«ការចូលរួមចតរថយន្តច្រើនជាងគេនៅមុខប្រាសាទអង្គរវត្ត»៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី