SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

តើអ្នកដឹងទេ មុខងារ AI ថ្មី របស់ Google បានអាប់ដេតនៅដើមឆ្នាំ២០២៤ មានអ្វីខ្លះ?


តើអ្នកដឹងទេ មុខងារ AI ថ្មី របស់ Google បានអាប់ដេតនៅដើមឆ្នាំ២០២៤ មានអ្វីខ្លះ?
A+ A-

ភ្នំពេញ៖ ក្រុមហ៊ុន Google បាននិងកំពុងអភិវឌ្ឍន៍កម្មវិធី Artificial Intelligence (AI) របស់ខ្លួន ដែលមានឈ្មោះថា Google AI (ai.google) ក្នុងទិសដៅធ្វើឱ្យមុខងារ AI មានប្រយោជន៍កាន់តែច្រើន និងផ្តល់ភាពកាន់តែងាយស្រួលដល់អ្នកប្រើប្រាស់គ្រប់ៗគ្នា។ សារព័ត៌មាន SME News សូមចែករំលែកនូវមុខងារ AI ដែលកំពុងពេញនិយមចំនួន ៣ ចំណុច ដូចខាងក្រោមនេះ៖

ចំណុចទី១៖ AI Generative របស់ Google លើ Browser Chrome បានណែនាំមុខងារ AI របស់ខ្លួនដោយបង្កើតនូវពិសោធថ្មីមួយជាប្លុក (blog.google) ដែលមានលក្ខណៈពិសេស អាចឱ្យអ្នកប្រើប្រាស់សរសេរជាមាតិកាលើអ៊ីនធឺណិត រៀបចំរចនាផ្ទាំង និងបង្កើតរូបភាពផ្សេងៗដែលយើងចង់បាន។

ចំណុចទី២៖ Google បានបង្កើតមុខងារថ្មីមួយទៀត គឺបំប្លែងភាសានិយាយទៅសំណេរអត្ថបទ ដែល Google អនុញ្ញាតឱ្យគ្រប់គ្នាចូលទៅប្រើប្រាស់វាបាន តាមរយៈមុខងារនៅលើក្លោដ (cloud.google.com) ដែលដំណើរការដោយ AI ។

ចំណុចទី៣៖ មុខងារថ្មីមួយទៀតរបស់ Google គឺការស្រាវជ្រាវដោយ Google AI ដែលកំពុងតែពេញនិយម និងផ្តល់ភាពកាន់តែងាយស្រួលក្នុងការស្រាវជ្រាវបានលឿនជាងមុន ដោយប្រើប្រាស់ពាក្យបញ្ជា (Prompt) ជាក់លាក់ណាមួយដែលយើងចង់បាន។ ការអភិវឌ្ឍមុខងារថ្មីរបស់ Google AI ដែលពីមុន Google បានប្រើប្រាស់ឈ្មោះថា Bard AI ហើយនាពេលថ្មីៗនេះ បានប្តូរមកជា Gemini (gemini.google.com) វិញ ដែលវាត្រូវបានអាប់ដេតឡើង ដើម្បីជួយឱ្យអ្នកប្រើប្រាស់អាចសរសេរ ធ្វើផែនការ និងការរៀនសូត្របានយ៉ាងងាយស្រួលជាងមុន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី