2024-06-26
គិត បុប្ផា
2024-06-26
គិត បុប្ផា
ភ្នំពេញ៖ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) រៀបចំកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់សាជីវកម្មធានាឥណទានកម្ពុជា - Entrepreneurship Program Initiative of CGCC (EPIC) វគ្គទី២ នៃឆ្នាំ២០២៤។ តាមរយៈកម្មវិធីនេះ CGCC នឹងជ្រើសរើសម្ចាស់អាជីវកម្ម និងសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) មកបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុ សហគ្រិនភាព និងការប្រើប្រាស់កម្ចីដែលមានការធានាប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ។
ចំពោះកម្មវិធីបណ្តុះបណ្តាល ដែលនឹងរៀបចំឡើងនៅថ្ងៃទី២0 ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០ព្រឹក ដល់ម៉ោង ៥:០០នាទីល្ងាច នឹងផ្តោតលើប្រធានបទដូចជា៖ គន្លឹះក្នុងការទទួលបានកម្ចីផ្លូវការ និងការប្រើប្រាស់កម្ចីដោយការទទួលខុសត្រូវ និងប្រសិទ្ធភាព និងយន្តការធានាឥណទាន ក្នុងការគាំទ្រលទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សហគ្រាសខ្នាតតូច និងមធ្យម។ កម្មវិធីនេះ ក៏នឹងផ្តោតលើនីតិវិធីនៃការវាយតម្លៃឥណទាន និងផលិតផលឥណទានដែលមានការធានា សម្រាប់អាជីវកម្មក្នុងវិស័យកសិកម្មផងដែរ។
ចំពោះ សិក្ខាកាមដែលត្រូវជ្រើសរើសសម្រាប់ EPIC វគ្គទី២នេះ គឺត្រូវតែជាម្ចាស់អាជីវកម្ម ឬជាអ្នកធ្វើការសម្រេចចិត្តនៃ MSMEs ដែលស្ថិតនៅក្នុងវិស័យកសិកម្ម ឬអាជីវកម្មដែលពាក់ព័ន្ធ ឬបម្រើដល់វិស័យកសិកម្ម, មានអាជីវកម្មដែលប្រតិបត្តិការយ៉ាងហោចណាស់ ១ឆ្នាំ, មានតម្រូវការកម្ចីពីធនាគារ/គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្រាប់ជាទុនបង្វិល ឬពង្រីកអាជីវកម្ម និងសហគ្រិនស្រ្តីត្រូវបានផ្តល់អាទិភាព។
EPIC នឹងចាប់ផ្តើមទទួលពាក្យ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ចំណែកថ្ងៃផុតកំណត់ទទួលពាក្យវិញ គឺថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ដូច្នេះម្ចាស់សហគ្រាសដែលមានបំណងចូលរួមអាចចុះឈ្មោះតាមរយៈតំណភ្ជាប់ https://forms.gle/LRYjbW7rfg4Zovzz5។ បើតាមការចុះផ្សាយរបស់ CGCC នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ កម្មវិធី EPIC ដែលរៀបចំនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច ជាន់ទី១៥នេះ គឺត្រូវបានគាំទ្រដោយគម្រោង Feed the Future Cambodia Harvest III របស់ USAID, CGCC និង សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC)៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី