SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ADB នឹងគាំទ្រដល់ការកែលម្អបរិយាកាសការធ្វើធុរកិច្ច និងការវិនិយោគរបស់វិស័យឯកជននៅកម្ពុជា


ADB នឹងគាំទ្រដល់ការកែលម្អបរិយាកាសការធ្វើធុរកិច្ច និងការវិនិយោគរបស់វិស័យឯកជននៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2024-08-01

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-08-01

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹងពង្រឹងជំហក្នុងការគាំទ្រដល់ការកែលម្អបរិយាកាស អំណោយផលដល់ការធ្វើធុរកិច្ច និងការវិនិយោគរបស់វិស័យឯកជននៅកម្ពុជា។ នេះជាការលើកឡើងរបស់លោកស្រី ចាន់ថាល វង់ នាយកប្រតិបត្តិតំណាងសហរដ្ឋអាម៉េរិក នៃក្រុមប្រឹក្សានាយកប្រតិបត្តិ ADB ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្នុងឱកាសនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានអរគុណដល់ ADB ដែលបានរួមចំណែកគាំទ្រ និងផ្តល់ឥណទានដល់វិស័យឯកជននៅកម្ពុជាសម្រាប់ពង្រីកធុរកិច្ច និងប្រតិបត្តិការ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានបន្ថែមថា ការរួមចំណែករបស់វិស័យឯកជនក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ត្រូវបានចាត់ទុកជាក្បាលម៉ាស៊ីនក្នុងការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព ពិពិធកម្មសេដ្ឋកិច្ច បង្កើនភាពប្រកួតប្រជែង និងបរិយាបន្ន។

ជាមួយគ្នានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់បន្ថែមថា ADB នឹងកំពុងបន្តសកម្មក្នុងការគាំទ្រ និងចូលរួមចំណែកដើម្បីកម្ពុជាអាចឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ដែលស្របតាម «ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» សំដៅដល់ការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់ តាមរយៈការ ដាក់ចេញនូវ«យុទ្ធសាស្ត្រភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា ឆ្នាំ២០២៤-២០២៨» ប្រកបដោយប្រសិទ្ធភាព និងឆ្លើយតបទៅនឹងយុទ្ធសាស្ត្រជាអាទិភាពរបស់រាជរដ្ឋាភិបាល។ នេះបើតាមការចុះផ្សាយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី