SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា ចុះ MOU ចំនួន៤ លើវិស័យ«បច្ចេកវិទ្យាឌីជីថល»ជាមួយ UNDP, ឡាវ និងកូរ៉េខាងត្បូង


កម្ពុជា ចុះ MOU ចំនួន៤ លើវិស័យ«បច្ចេកវិទ្យាឌីជីថល»ជាមួយ UNDP, ឡាវ និងកូរ៉េខាងត្បូង
A+ A-

ភ្នំពេញ៖ ក្នុង«វេទិការដ្ឋាភិបាលឌីជីថល (Digital Government Forum)» លើកទី១ ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី១១ មីនា នេះ កម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ចំនួន ៤ ជាមួយនឹង UNDP, ប្រទេសឡាវ និងប្រទេសកូរ៉េខាងត្បូង ក្រោមវត្តមានសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បន្ទាប់ពីថ្លែងបើកវេទិការដ្ឋាភិបាលឌីជីថលរួច។

អនុស្សរណៈនៃការយោគយល់ទី១. ស្តីពី«បរិវត្តកម្មឌីជីថលរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍របស់កម្ពុជា ជាមួយនឹងក្រសួងបច្ចេកវិទ្យា និងទូរគមនាគមន៍របស់ឡាវ។ ទី២. ការអនុស្សរណៈនៃការយោគយល់ស្តីពី«បរិវត្តកម្មឌីជីថលរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍របស់កម្ពុជា ជាមួយនឹង កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)។ 

ចំពោះ អនុស្សរណៈនៃការយោគយល់ទី២ គឺស្តីពី«មជ្ឈមណ្ឌលសហប្រតិបតិការរដ្ឋាភិបាលឌីជីថលរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍របស់កម្ពុជា ជាមួយនឹងក្រសួងមហាផ្ទៃ និងសន្តិសុខរបស់សាធារណរដ្ឋកូរ៉េ» ខណៈដែលអនុស្សរណៈនៃការយោគយល់ទី៤ គឺស្តីពី«មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍របស់កម្ពុជា ជាមួយនឹងទីភ្នាក់ងារសង្គមព័ត៌មានជាតិកូរ៉េ (NIA)»៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី