SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សម្ដេចធិបតី ស្នើឱ្យមិត្តចិនជួយជំរុញភាគី កម្ពុជា-ថៃ ដោះស្រាយ ជម្លោះព្រំដែន ចៀសវាង ការប្រើប្រាស់កម្លាំងយោធា


សម្ដេចធិបតី ស្នើឱ្យមិត្តចិនជួយជំរុញភាគី កម្ពុជា-ថៃ ដោះស្រាយ ជម្លោះព្រំដែន ចៀសវាង ការប្រើប្រាស់កម្លាំងយោធា
A+ A-

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមិត្តចិន ជំរុញអោយភាគីកម្ពុជា-ថៃ ដោះស្រាយ ជម្លោះព្រំដែនដែលមិនទាន់ដាច់ស្រេច ជាពិសេសនៅតំបន់ដែលមានប្រជាពលរដ្ឋរស់នៅ ដោយជៀសវាងការប្រើប្រាស់កម្លាំងយោធា។ សម្តេចធិបតី នាយករដ្ឋមន្ត្រី លើកឡើងបែបនេះ ក្នុងជំនួបជាមួយ ឯកឧត្តម វ៉ាង ហ៊ូនឹង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន។

តាមរយៈហ្វេសប៊ុក របស់សម្តេចធិបតី នាថ្ងៃទី៣១ ខែសីហា បានឱ្យដឹងថា ពាក់ព័ន្ធនឹងជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ប្រទេសចិនគាំទ្រដល់បទឈប់ បាញ់រវាងកងទ័ពកម្ពុជានិងថៃ ក៏ដូចជាគាំទ្រដល់តួនាទីរបស់ម៉ាឡេស៊ីក្នុង ការសម្របសម្រួលបទឈប់បាញ់ និងជម្រុញអោយទំនាក់ទំនងរវាងប្រទេស កម្ពុជានិងថៃឆាប់វិលត្រលប់ទៅរកប្រក្រតីភាពនាពេលឆាប់ៗខាងមុខ។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានស្នើឱ្យចិន ជួយជំរុញ ភាគីកម្ពុជា និងថៃ ដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការ ព្រំដែនដែលមានស្រាប់ គឺគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ JBC ដោយផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងរវាងកម្ពុជានិងថៃដែលមាន ជាធរមាន សន្ធិសញ្ញាពាក់ព័ន្ធ និងច្បាប់អន្តរជាតិ។

ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ឯកឧត្តម វ៉ាង ហ៊ូនឹង បង្ហាញអារម្មណ៍សប្បាយរីករាយចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី