2024-05-17
គិត បុប្ផា
2024-05-17
គិត បុប្ផា
ភ្នំពេញ៖ ក្រុមហ៊ុន SK Securities របស់កូរ៉េ មានបំណងវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជា។ ការគ្រោងវិនិយោគនៅកម្ពុជានេះ ដោយសារលោក JEON Woo Jong នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន SK Securities សម្លឹងឃើញពីបរិយាកាសវិនិយោគនៅកម្ពុជា ប្រកបដោយទំនុកចិត្តខ្ពស់។
ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ លោក JEON Woo Jong ក៏បានលើកឡើងអំពីវឌ្ឍនភាពនៃអាជីវកមុ្មរបស់ក្រុមហ៊ុន SK Securities ដែលកំពុងមានប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុ និងធនាគារ, ផ្នែកមូលនិធិអាកាសធាតុបៃតង និងមូលនិធិការកសាងគម្រោងផ្សេងៗទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ទោះបីទីផ្សាររបស់កម្ពុជានៅមានទំហំតូចពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ និងធនាគារ ប៉ុន្តែ រាជរដ្ឋាភិបាលកម្ពុជា កំពុងតែជំរុញនិងធ្វើទំនើបកម្មក្នុងផ្នែកនេះ។ លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្លួនផ្ដល់ការគាំទ្រ និងសម្របសម្រួលដល់ក្រុមហ៊ុន ដែលមានបំណងវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារផងដែរ។ ចំពោះគម្រោងអាកាសធាតុបៃតងវិញ កម្ពុជាកំពុងយកចិត្តទុកដាក់ និងបោះជំហានទៅមុខលើការអភិវឌ្ឍបច្ចេកវិទ្យាបៃតង ក្នុងនោះរាជរដ្ឋាភិបាលបានផ្ដល់អាទិភាពលើការផលិតថាមពលអគ្គិសនីស្អាត តាមរយៈការប្រើប្រាស់ថាមពលវារីអគ្គសនី ថាមពលពន្លឺព្រះអាទិត្យ និងប្រភពថាមពលកកើតឡើងវិញផ្សេងៗទៀត។ នេះជាការលើកឡើងបន្ថែមរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានជំរុញក្រុមហ៊ុន SK Securities ពិនិត្យលទ្ធភាពក្នុងកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធលើវិស័យសក្ដានុពលនានា នៅកម្ពុជា ព្រោះរាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់ធានាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម ដើម្បីផ្តល់ជំនឿទុកចិត្ត ធានាបរិយាកាសប្រកួតប្រជែង និងការធ្វើធុរកិច្ចដល់វិនិយោគិន។ គួរបញ្ជាក់ថា ក្រុមហ៊ុនវិនិយោគឯកជនរបស់កូរ៉េនៅកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចនៅកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី