2024-04-11
ទូច សូរិយា
2024-04-11
ទូច សូរិយា
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងធនធានទឹក និងឧតុនិយម ថា នៅដើមអាណត្តិទី៧នេះ រាជរដ្ឋាភិបាលបានសម្រេចអនុម័តនូវគម្រោងមួយដែលចំណាយថវិកាជាង ៣០០លានដុល្លារ ដើម្បីដោះស្រាយបញ្ហាទឹកលិចភ្នំពេញ។
ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា៖«ទាក់ទងទៅនឹងការដោះស្រាយបញ្ហាទឹកលិច នៅតាមបណ្តាទីប្រជុំជនធំៗមួយចំនួននៅដើមអាណត្តិនេះ ខ្ញុំបានដាក់ចេញនូវគោលការណ៍ និងរៀបចំផែនការមួយចំនួន ដែលក្នុងនោះនៅក្នុងរាជធានីភ្នំពេញ ខ្ញុំបានអនុម័តនូវគម្រោងមួយ ដើម្បីខិតខំធ្វើយ៉ាងណាដោះស្រាយបញ្ហាទឹកជំនន់នៅភ្នំពេញ»។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបន្តថា គម្រោងមួយនេះ គឺផ្តោតទៅលើមុខព្រួញ២ ដែលមុខព្រួញទី១ គឺការបញ្ចៀសទឹកកុំឱ្យបុកមកក្នុងរាជធានីភ្នំពេញ គឺមានក្រសួងធនធានទឹក និងឧត្តុនិយមជាអ្នកអនុវត្តន៍កិច្ចការនេះ ដែលខិតខំធ្វើយ៉ាងណាបណ្តោះទឹកឱ្យបានច្រើន និងកុំឱ្យទឹកធ្លាក់ខ្លាំងទៅលើស្ទឹងព្រែកត្នោត។
ចំពោះមុខព្រួញទី២ ដោះស្រាយប្រព័ន្ធរំដោះទឹកនៅក្នុងរាជធានីភ្នំពេញដែលមានស្រាប់ ស្ថាប័នទទួលខុសត្រូវ គឺក្រសួងសាធារណការ និងដឹកជញ្ជូន មន្ទីរសាធារណការ និងសាលារាជធានីភ្នំពេញ ហើយកិច្ចការនេះនឹងផ្តោតលើការកាយប្រឡាយរំដោះទឹក រៀបចំស្តារដាក់លូថ្មី និងរៀបចំបង្កើតស្ថានីយបូមទឹក។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ផែនការនេះ គឺកំពុងតែចាប់ផ្តើមជាបណ្តើរៗហើយ ដែលមកដល់ពេលនេះមន្ត្រីជំនាញកំពុងសិក្សាលើផលប៉ះពាល់ផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី