2024-08-15
លន់ ចាន់ធូ
2024-08-15
លន់ ចាន់ធូ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ក្រុមហ៊ុនប្រមាណ១២០ និងវិនិយោគិនមកពីទីក្រុងសានថូវ ប្រទេសចិន ឱ្យបន្តផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជននៅកម្ពុជា ដើម្បីស្វែងរកឱកាសពង្រីកការវិនិយោគលើវិស័យសក្កានុពលផ្សេងៗ ពិសេសវិស័យកសិកម្ម និងឧស្សាហកម្ម។ ការលើកទឹកចិត្តនេះ ធ្វើឡើងក្នុងជំនួបពិភាក្សារវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក Wen Zhan Bin លេខាគណៈកម្មាធិការបក្ស នៃទីក្រុងសានថូវ។
នាឱកាសនោះ លោក Wen Zhan Bin បានលើកឡើងថា ដំណើរទស្សនកិច្ចមកកម្ពុជាដែលមានការចូលរួមពីក្រុមហ៊ុនចំនួន១២០នេះ មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ និងការផ្លាស់ប្ដូរវប្បធម៌រវាងទីក្រុងសានថូវ ខេត្តក្វាងតុង ប្រទេសចិន និងកម្ពុជា។ លោក Wen Zhan Bin បានបន្ថែមថា ដោយមានការចូលរួមពីក្រុមហ៊ុនសរុបចំនួន១២០ ដំណើរទស្សនកិច្ចនៅកម្ពុជានេះ សម្រេចបានការចុះហត្ថលេខាលើឯកសារ ស្តីពីកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងជាមួយបណ្តាក្រុមហ៊ុនឯកជនមួយចំនួននៅកម្ពុជា។
ក្នុងជំនួបពិភាក្សា នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤នេះ លេខាគណៈកម្មាធិការបក្ស នៃទីក្រុងសានថូវ បានបង្ហាញបំណងអំពីការបើកដំណើរការឡើងវិញនូវការហោះហើរត្រង់ពីទីក្រុងសានថូវ មកកម្ពុជា និងការជំរុញនូវកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល កសិកម្ម និងទេសចរណ៍ផងដែរ។ ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Wen Zhan Bin នាពេលនេះ នឹងកាន់តែរួមចំណែកពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងទំនាក់ទំនងកម្ពុជា-ចិនបន្ថែមទៀត ជាពិសេសការតភ្ជាប់វិស័យឯកជន និងវិស័យឯកជន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី