2024-03-04
ទូច សូរិយា
2024-03-04
ទូច សូរិយា
ភ្នំពេញ៖ អាជីវកម្ម ដែលទទួលបានជោគជ័យលើការចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន(CamDx) ដំណាក់កាលទី១ មានចំនួន ៣៣,៩៨៦ក្រុមហ៊ុន និងមានដើមទុនសរុប ១០,២២ប៊ីលានដុល្លារ គិតត្រឹមថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ នេះបើយោងតាម Online Business Registration Service (OBRS)។
បើយោងតាម OBRS ដដែល បានបញ្ជាក់ថា អាជីវកម្មដែលមានដើមទុនវិនិយោគចុះបញ្ជីច្រើនជាងគេ រួមមាន៖ ការសាងសង់អាគារមានចំនួន ១,១៦ ប៊ីលានដុល្លារ ស្មើនឹង១១,៣០%, សកម្មភាពអចលនទ្រព្យមានទុនវិនិយោគ ១,០៦ប៊ីលានដុល្លារ ស្មើ ១០,៣៥%, សកម្មភាពសេវាកម្មស្នាក់នៅមានទុន ១,០១ប៊ីលានដុល្លារ ស្មើនឹង ៩,៨៨%, សកម្មភាពពិគ្រោះយោបល់ផ្នែកគ្រប់គ្រង់មានទំហំវិនិយោគ ៦០០ លានដុល្លារ ត្រូវនឹង ៥,៨៧%, កម្មន្តសាលសម្លៀកបំពាក់ លើកលែងសម្លៀកបំពាក់ធ្វើពីរោមសត្វ មានទុនវិនិយោគ ៥៤២លានដុល្លារ ស្មើនឹង ៥,៣១% និងផ្នែកផ្សេងៗចំនួន ៥,៨៥ ប៊ីលានដុល្លារ ស្មើនឹង៥៧,២៩%។
សូមជម្រាបថា ចំនួនម្ចាស់ក្រុមហ៊ុន សហគ្រាសដែលបានចុះបញ្ជី ៣៣,៩៨៦ក្រុមហ៊ុននេះ មានបុរសចំនួន ៦២% និងស្រ្តីចំនួន ៣៨%។ ជាមួយគ្នានេះ កាលពីថ្ងៃទី០៤ មករា អាជីវកម្មដែលទទួលបានជោគជ័យលើការចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី១ មានតែ ៣៣,២៧០ក្រុមហ៊ុន និងមានដើមទុនសរុបចំនួន ៩,៩៤ប៊ីលានដុល្លារ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី