SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ខែមករា ឆ្នាំ២០២៤ ពន្ធដារ រកចំណូលពន្ធបានជាង ២៩៨លានដុល្លារ ស្មើនឹងជាង៧% នៃផែនការកំណត់


ខែមករា ឆ្នាំ២០២៤ ពន្ធដារ រកចំណូលពន្ធបានជាង ២៩៨លានដុល្លារ ស្មើនឹងជាង៧% នៃផែនការកំណត់
A+ A-

ភ្នំពេញ៖ ចំណូលពន្ធអាករគ្រប់ប្រភេទក្នុងខែមករា ដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ១ ២០៩,១៤ ប៊ីលានរៀល គិតជាដុល្លារប្រមាណ ២៩៨,៥៥ លានដុល្លារ ស្មើនឹង ៧,១៧% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។

ក្នុងរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី១៩ កុម្ភៈនេះ ចំណូលដែលប្រមូលបានក្នុងខែមករា ឆ្នាំ២០២៤ ប្រៀបធៀបនឹងចំណូលពន្ធអាករប្រចាំខែមករា កាលពីឆ្នាំ២០២៣ បានបង្ហាញថា ថយចុះចំនួន ៨,២៤ ប៊ីលានរៀល ប្រមាណជា ២,០៣ លានដុល្លារ ដែលស្មើនឹង ០,៦៨% ។ កិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រង ប្រមូលចំណូលពន្ធប្រចាំខែមករា ឆ្នាំ២០២៤ ព្រមទាំងទិសដៅ សម្រាប់អនុវត្តបន្ត ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយក រដ្ឋមន្ត្រីនិងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ឱ្យដឹងដែរថា ក្នុងខែមករា ឆ្នាំ២០២៤ ចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce) ប្រមូលបានចំនួន ៣៥,១១ ប៊ីលានរៀល ដែលស្មើនឹងប្រមាណ ៨,៦៧លានដុល្លារ។ 

ឯកឧត្តម គង់ វិបុល ក៏បានមានប្រសាសន៍ដែរថា អគ្គនាយកដ្ឋានពន្ធដារ ត្រៀមដាក់ឱ្យអនុវត្តនូវកម្មវិធីរដ្ឋបាលអេឡិចត្រូនិក (GDT e-Administration) ដែលនឹងផ្តល់ភាពងាយស្រួល ឆាប់រហ័ស ចំណេញពេលវេលា និងផ្តល់ភាពជឿទុកចិត្តលើការផ្តល់សេវាអ្នកជាប់ពន្ធ ក្នុងការដាក់លិខិតរដ្ឋបាល ផ្សេងៗមកអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌ។ យន្តការនេះ ឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ថាបានបង្កើតនូវជម្រើសតាមអនឡាញបន្ថែមពីលើជម្រើស ដែលអ្នកជាប់ពន្ធមកអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌ ផ្ទាល់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី