2024-11-29
ឃី ភារៈ
2024-11-29
ឃី ភារៈ
ភ្នំពេញ៖ ក្រុមហ៊ុន YCH Group មានបំណងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នៅកម្ពុជា ដែលមានវិស័យដឹកជញ្ជូន និងឡូជីស្ទីកជាដើម។ នេះបើតាមការលើកឡើងរបស់ លោក Robert Yap ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន YCH Group ក្នុងជំនួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត។
ក្នុងកិច្ចពិភាក្សា នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចធិបតីនាយករដ្ឋមន្រ្តី បានបញ្ជាក់ពីការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការកសាងប្រព័ន្ធហេដ្ឋារចនាសម័្ពន្ធតភ្ជាប់ក្នុងវិស័យខាងលើ និងបានលើកឡើងពីការយកចិត្តទុកដាក់ជាអាទិភាពរបស់រាជរដ្ឋាភិបាល ដើម្បីធានាឱ្យបាននូវបរិយាកាសអំណោយផលដល់ក្រុមហ៊ុន ដែលកំពុងតែមានប្រតិបត្តិការអាជីវកម្ម និងវិនិយោគនៅកម្ពុជា។
ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាឱ្យបានលម្អិត ជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ក្នុងការរៀបចំផែនការអាជីវកម្ម នាពេលអនាគត របស់ក្រុមហ៊ុន។ គួរបញ្ជាក់ថា ក្រុមហ៊ុន YCH Group កំពុងមានប្រតិបត្តិការនៅតាមបណ្ដាប្រទេសចំនួន១៦ និងមានឧត្តមភាពលើផ្នែកដឹកជញ្ជូន និងឡូជីស្ទីក ដែលបានធ្វើឱ្យក្រុមហ៊ុនមួយនេះ ប្រែក្លាយជាក្រុមហ៊ុនឈានមុខមួយនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សម្រាប់តំបន់អាស៊ី៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី