SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

CDC ៖ គម្រោងសង់សណ្ឋាគារ និងកែច្នៃផ្លែឈើ ដែលមានទុនវិនិយោគជិត៦០០លានដុល្លារ នឹងលើកកម្ពស់សេដ្ឋកិច្ចខេត្តព្រះសីហនុ


CDC ៖ គម្រោងសង់សណ្ឋាគារ និងកែច្នៃផ្លែឈើ ដែលមានទុនវិនិយោគជិត៦០០លានដុល្លារ នឹងលើកកម្ពស់សេដ្ឋកិច្ចខេត្តព្រះសីហនុ
A+ A-

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបើកកិច្ចពិភាក្សា និងវាយតម្លៃលើសំណើសុំវិនិយោគរបស់ក្រុមហ៊ុនចំនួន២ នៅថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០២៤នេះ ដែលគ្រោងធ្វើអាជីវកម្មនៅក្នុងខេត្តព្រះសីហនុ លើគម្រោងសាងសង់សណ្ឋាគារលំដាប់ផ្កាយ៥ និងគម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើក្នុងស្រុក។ គម្រោងទាំង២ ដែលមានទំហំទុនវិនិយោគជិត ៦០០លានដុល្លារ បានទទួលការលើកទឹកចិត្តពី CDC និងត្រូវបានវាយតម្លៃថា នឹងជះឥទិ្ធពលជាវិជ្ជមានដល់សេដ្ឋកិច្ចខេត្តព្រះសីហនុទាំងមូល។

តាមការចុះផ្សាយនៅលើបណ្តាញសង្គមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រុមហ៊ុនទាំង២ ដែលគ្រោងវិនិយោគនៅក្នុងខេត្តព្រះសីហនុនោះ ទទួលបានការវាយតម្លៃនូវភាពសមស្រប លក្ខណៈសម្បត្តិ និងពិនិត្យលទ្ធភាពរបស់គម្រោងវិនិយោគពី CDC ដោយ CDC បានវិភាគលើបញ្ហាសេដ្ឋកិច្ច និងសង្គម ព្រមទាំងកំណត់វិធីសាស្ត្រគ្រប់គ្រងឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅធ្វើយ៉ាងណាទាញប្រយោជន៍ដល់ជាតិឱ្យបានជាអតិបរមា និងមានផលប៉ះពាល់តិចតួចបំផុត។ តាមរយៈលទ្ធផលក្នុងកិច្ចប្រជុំពិភាក្សា បានបង្ហាញថា គម្រោងវិនិយោគទាំង២នេះ នឹងចូលរួមលើកកម្ពស់សេដ្ឋកិច្ចខេត្តព្រះសីហនុកាន់តែប្រសើរថែមទៀត ក៏ដូចជាការសម្រួចឱ្យខេត្តព្រះសីហនុ នឹងក្លាយជាច្រករបៀងសេដ្ឋកិច្ចដ៏សំខាន់សម្រាប់កម្ពុជាផងដែរ។ 

ក្រុមហ៊ុនទាំងពីរនោះ គឺក្រុមហ៊ុន Ban Dao Investment Co., LTD មានទុនវិនិយោគ ៥៧៤ ០០០ ០០០ដុល្លារ គ្រោងនឹងធ្វើការសាងសង់សណ្ឋាគារលំដាប់ផ្កាយ៥ ចំនួន២ ដែមាន៨៧០បន្ទប់ ស្ថិតនៅក្នុងមូលដ្ឋានពយតាម៉ូង សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ចំណែកក្រុមហ៊ុនមួយទៀតគឺក្រុមហ៊ុន Haoruidar (Cambodia) Co., LTD មានទុនវិនិយោគ ១២ ៣៥០ ១៩០ដុល្លារ គ្រោងសាងសង់រោងចក្រកែច្នៃផ្លែឈើក្នុងស្រុក ដូចជា៖ ស្វាយ ម្នាស់ ខ្នុរ និងទុរេន មានទីតាំងស្ថិតនៅក្នុងឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី