SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ធនាគារជាតិ និងក្រុមហ៊ុន UnionPay ដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាម QR Code ជាមួយគ្នា


ធនាគារជាតិ និងក្រុមហ៊ុន UnionPay ដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាម QR Code ជាមួយគ្នា
ធនាគារ-ហិរញ្ញវត្ថុ

2023-12-27

ទូច សូរិយា

ធនាគារ-ហិរញ្ញវត្ថុ

2023-12-27

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុនUnionPay International (UPI) បានដាក់ដំណើរការជាផ្លូវការ នូវប្រតិបត្តិការទូទាត់ឆ្លងដែនតាមរយៈ QR Code រវាងប្រព័ន្ធទូទាត់បាគងរបស់ធនាគារជាតិ និងបណ្តាញទូទាត់របស់ក្រុមហ៊ុន UPI កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។

ការដាក់ដំណើរការនេះ ជាសមិទ្ធផលថ្មី នៃចក្ខុវិស័យពង្រីកវិសាលភាពប្រតិបត្តិការទូទាត់ឆ្លងដែនតាមរយៈ QR Code របស់ប្រព័ន្ធទូទាត់បាគងឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។ ចំពោះ អតិថិជនរបស់ក្រុមហ៊ុន UPI អាចស្កេន KHQR Code ដើម្បីទូទាត់ថ្លៃទំនិញ និងសេវាកម្ម ទៅឱ្យអាជីវករ ឬម្ចាស់ហាងលក់ទំនិញ និងសេវាកម្មនៅកម្ពុជា ជាប្រាក់រៀលបាន។ 

តាមការចុះផ្សាយរបស់ធនាគារជាតិនៃកម្ពុជា ចាប់ពីដើមឆ្នាំ២០២៤ ប្រជាពលរដ្ឋអាចប្រើប្រាស់ប្រាក់រៀលក្នុងប្រព័ន្ធទូទាត់បាគង ឬកម្មវិធីធនាគារចល័តឯកជន ដើម្បីទូទាត់ថ្លៃទំនិញ និងសេវាកម្មនៅក្នុងប្រទេសចិន និងបណ្តាប្រទេសផ្សេងៗទៀត ដោយគ្រាន់តែស្កេន QR Code របស់ក្រុមហ៊ុន UPI ដែលមានក្នុងបណ្តាញទូទាត់ UnionPay នៅទូទាំងពិភពលោក។

ការដាក់ដំណើរការ QR Code នេះ បានឆ្លុះបញ្ចាំងអំពីគោលបំណងនៃសហគមន៍អាស៊ាន ដែលប្តេជ្ញាលើកកម្ពស់ប្រតិបត្តិការទូទាត់ឆ្លងដែនជារូបិយវត្ថុជាតិ ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។ ជាពិសេសបានរួមចំណែកក្នុងការជំរុញបរិវត្តន៍កម្មឌីជីថល និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងប្រទេសចិនផងដែរ។

គួរបញ្ជាក់ថា ពិធីប្រកាសដាក់ឱ្យដំណើរការនេះ មានការចូលរួមដោយលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា, ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅប្រទេសកម្ពុជា, តំណាងពីក្រសួងទេសចរណ៍, ក្រុមហ៊ុន UPI និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុសរុប ១៥រូប៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599