SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុនជប៉ុនមួយ គ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយនៅកម្ពុជា ដើម្បីតភ្ជាប់ខ្សែច្រវាក់ផលិតកម្ម


ក្រុមហ៊ុនជប៉ុនមួយ គ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយនៅកម្ពុជា ដើម្បីតភ្ជាប់ខ្សែច្រវាក់ផលិតកម្ម
សង្គមជាតិ-សេដ្ឋកិច្ច

2024-02-22

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-02-22

ទូច សូរិយា

A+ A-

ភ្នំពេញ៖ Minebea Cambodia ដែលជាក្រុមហ៊ុនមួយរបស់ជប៉ុន មានបំណងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយនៅកម្ពុជា ដើម្បីតភ្ជាប់ខ្សែច្រវាក់ផលិតកម្មឱ្យបានកាន់តែទូលំទូលាយ។ ការបង្ហាញពីគោលបំណងរបស់ក្រុមហ៊ុននេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងលោក Yoshihisa KAINUMA អគ្គនាយកក្រុមហ៊ុន Minebea Cambodia នាថ្ងៃទី២១ កុម្ភៈនេះ។

លោក Yoshihisa KAINUMA បានបញ្ជាក់ថា ក្រុមហ៊ុន Minebea Cambodia ទទួលបានលទ្ធផលល្អក្នុងដំណើរការអាជីវកម្មរបស់ខ្លួនចាប់តាំងពីការសម្រេចដាក់ទុនវិនិយោគដំបូងនៅកំឡុងខែមករា ឆ្នាំ២០១១ និងបានពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនជាបន្តបន្ទាប់។ តាមការចុះផ្សាយរបស់ CDC កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បច្ចុប្បន្ន ក្រុមហ៊ុន Minebea Cambodia កំពុងផ្ដល់ឱកាសការងារជូនប្រជាពលរដ្ឋចំនួន ៦ ៩១១នាក់។

ក្រុមហ៊ុន Minebea Cambodia នេះ វិនិយោគលើមុខសញ្ញាផលិតម៉ូទ័រខ្នាតតូច, ម៉ូទ័រកង្ហារ, គ្រឿងបំណែកម៉ាស៊ីន, ឧបករណ៍អុបទិចសម្រាប់ទូរស័ព្ទ, ប៊ិកអេឡិចត្រូនិក, ឧបករណ៍រំញ័រសម្រាប់ហ្គេមកុំព្យូទ័រ, គ្រឿងបង្គុំសៀគ្វីអេឡិចត្រូនិក, ផ្ទាំងបញ្ចេញពន្លឺ LED , ឧបករណ៍វាស់ជាតិស្ករក្នុងឈាម និងប្រព័ន្ធអំពូលភ្លើងសាធារណៈឆ្លាតវៃ៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599