SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុន Smart Eden របស់បារាំង គ្រោងទិញផលិតផលចំណីអាហារ និងកសិផលរបស់កម្ពុជា ទៅទីផ្សារបារាំង និងអឺរ៉ុប


ក្រុមហ៊ុន Smart Eden របស់បារាំង គ្រោងទិញផលិតផលចំណីអាហារ និងកសិផលរបស់កម្ពុជា ទៅទីផ្សារបារាំង និងអឺរ៉ុប
A+ A-

ភ្នំពេញ៖ ក្រុមហ៊ុន Smart Eden របស់ប្រទេសបារាំង គ្រោងទទួលទិញផលិតផលចំណីអាហារ និងកសិផលរបស់កម្ពុជា ដូចជាគ្រាប់ស្វាយចន្ទី ដំណាប់ស្វាយ ស្ករត្នោត និងម្រេចជាដើម ដើម្បីនាំចេញទៅកាន់ទីផ្សាររបស់ប្រទេសបារាំង និងសហគមន៍អឺរ៉ុប។ នេះបើតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។

ក្នុងកិច្ចពិភាក្សាការងារជាមួយ អ្នកឧកញ៉ា ហ៊ុន ឡាក់ សមាជិកក្រុមប្រឹក្សាភិបាល និងជាអគ្គលេខាធិការនៃសមាគមឧកញ៉ាកម្ពុជា និងលោក Laurent Strauch នាយកប្រតិបត្តិក្រុមហ៊ុន Smart Eden ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជូនពរឱ្យការវិនិយោគនាំចេញនេះ សម្រេចបានជោគជ័យ ដើម្បីចូលរួមជំរុញការនាំចេញ បង្កើនវត្តមានផលិតផល និងកសិផលរបស់កម្ពុជា ក្នុងទីផ្សារអន្តរជាតិ។

ក្នុងជំនួបកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានជំរុញឱ្យក្រុមហ៊ុនឯកជន Smart Eden ពិនិត្យលទ្ធភាពបន្តវិនិយោគកែច្នៃកសិផលផ្សេងៗទៀត ដែលមានសក្ដានុពលក្នុងការនាំចេញ ក្នុងទិសដៅបង្កើតការងារក្នុងស្រុកបន្ថែម និងប្រើប្រាស់ឱ្យអស់ពីលទ្ធភាពនូវកសិផលដែលកម្ពុជាផលិតបាន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី