SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

SDF ចុះកិច្ចព្រមព្រៀងជាមួយ GGEAR Group, RMA Cambodia និង Grab Cambodia ដើម្បីផ្សាភ្ជាប់ក្រុមហ៊ុនធំៗជាមួយសហគ្រាសមីក្រូតូច និងមធ្យម (MSMEs)


SDF ចុះកិច្ចព្រមព្រៀងជាមួយ GGEAR Group, RMA Cambodia និង Grab Cambodia ដើម្បីផ្សាភ្ជាប់ក្រុមហ៊ុនធំៗជាមួយសហគ្រាសមីក្រូតូច និងមធ្យម (MSMEs)
A+ A-

ភ្នំពេញ៖ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០២៥ មូលនិធិអភិវឌ្ឍជំនាញ (SDF) បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងភាពជាដៃគូ (Partnership Agreement) ក្នុងការអនុវត្តកម្មវិធី "iLEAD" ជាមួយក្រុមហ៊ុនឈានមុខបីរួមមាន ក្រុមហ៊ុន GGEAR Group, ក្រុមហ៊ុន RMA Cambodia និង ក្រុមហ៊ុន Grab Cambodia ។

គួរបញ្ជាក់ផងដែរថា កម្មវិធី iLEADជាកម្មវិធីអភិវឌ្ឍន៍មួយ ដែលផ្តល់ការដឹកនាំដោយក្រុមហ៊ុន ឧស្សាហកម្មធំៗ (ក្រុមហ៊ុនធំឈានមុខក្នុងវិស័យ) ដើម្បីជួយ លើកកម្ពស់សមត្ថភាពជំនាញ, ជំរុញអាជីវកម្ម, និងបង្កើនផលិតភាពការងារ និងផលិតកម្ម ដល់សហគ្រាសមីក្រូ តូច និងមធ្យម (MSMEs) ឬដៃគូផ្គត់ផ្គង់ផ្សេងៗទៀត ក្នុងបណ្ដាញផ្គត់ផ្គង់របស់ក្រុមហ៊ុនឧស្សាហកម្មធំមួយតាមរយៈការគាំទ្រពីមូលនិធិអភិវឌ្ឍន៍ជំនាញ ក្នុងទម្រង់បដិភាគហិរញ្ញប្បទាន, ជំនួយបច្ចេកទេស និងការផ្សារភ្ជាប់ជាមួយដៃគូជាគ្រឹះស្ថានបណ្ដុះបណ្ដាល និងយន្តការហិរញ្ញប្បទានផ្សេងទៀតរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញឱ្យអាជីវកម្ម សហគ្រាសមីក្រូ តូច និងមធ្យម (MSMEs) កាន់តែប្រសើរឡើង។

កិច្ចព្រមព្រៀងភាពជាដៃគូនេះ ត្រូវបានចុះហត្ថលេខាជាសាក្សីដោយលោក គី សុខគីម នាយកប្រតិបត្ដិ SDF; លោកឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន GGear Group; លោក ងន សាំង អគ្គនាយក RMA Cambodia; និងលោក កង សុវណ្ណារ៉ូត នាយកគ្រប់គ្រង Grab Cambodia ប្រចាំតំបន់ប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា ។

ឆ្លៀតក្នុងឱកាសនោះ លោកនាយកប្រតិបត្តិ SDF បានបញ្ជាក់ថា ការពិធីចុះហត្ថលេខានេះជាចំណែកសំខាន់មួយក្នុងការផ្សាភ្ជាប់ និងពង្រឹងទំនាក់ទំនងរវាងក្រុមហ៊ុនធំៗ ទាំងក្នុងស្រុក និងអន្តរជាតិ ជាមួយសហគ្រាសធុនតូច និងមធ្យម (MSMEs) ក្នុងការពង្រឹងខ្សែច្រវ៉ាក់ផលិតកម្ម និង ពង្រីកផលិតកម្មក៏ដូចជាការប្រើប្រាស់ផលិតផលក្នុងស្រុក។ នេះជាជំហានសំខាន់ក្នុងដំណើររបស់កម្ពុជាទៅរកការបង្កើតវិស័យឧស្សាហកម្ម និងសេដ្ឋកិច្ចទំនើប និងឆ្លាតវៃ ស្របតាមចក្ខុវិស័យរយៈពេលវែង ឆ្នាំ២០៥០។

តាមការលើកឡើងរបស់លោកឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន ជីហ្គៀ (GGear Group) បានឱ្យដឹងថាការចូលរួមក្នុងកម្មវិធី iLeadនេះ គឺជាចំណុចចាប់ផ្តើមដ៏ល្អមួយ ដែលមិនត្រឹមតែបង្ហាញពីកិច្ចប្តេជ្ញារបស់វិស័យឯកជនក្នុងការគាំទ្រការអភិវឌ្ឍជំនាញទេ ប៉ុន្តែអាចក្លាយជាចំណុចទាញដល់សហគ្រាស និងក្រុមហ៊ុនដទៃទៀតឱ្យចូលរួមផងដែរ។ លោកបានបន្ថែមថា កិច្ចចូលរួមបែបនេះនឹងជួយបង្កើនសមត្ថភាពធនធានមនុស្សនៅកម្ពុជា ឱ្យកាន់តែមានគុណភាព សមស្របតាមតម្រូវការអាជីវកម្ម និងអាចរួមចំណែកក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ជាមួយគ្នានេះដែរលោក ងន សាំង និងលោក កង សុវណ្ណារ៉ូត បានបញ្ជាក់បន្ថែមថាក្រុមហ៊ុនរបស់លោកទាំងពីរបាននឹងកំពុងព្យាយាមធ្វើកិច្ចការទាំងអស់នេះ ហើយក៏បានថ្លែងអំណរគុណដល់ SDF ដែលបានបង្កើតកម្មវិធីនេះឡើងដើម្បីពង្រឹង និងពង្រីកការផ្សាភ្ជាប់ក្រុមហ៊ុនធំ និងសហគ្រាសមីក្រូ តូច និងមធ្យមក្នុងស្រុកដើម្បីពង្រឹងការផ្គត់ផ្គង និងពង្រីកទីផ្សារផងដែរ។

ជាជំហានបន្ទាប់ SDF នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន GGEAR Group, RMA Cambodia និង Grab Cambodiaដើម្បីកំណត់អំពីតម្រូវការក្នុងការអភិវឌ្ឍជំនាញ របស់សហគ្រាសមីក្រូ តូច និងមធ្យម (MSMEs) ឬដៃគូផ្គត់ផ្គង់នៅក្នុងបណ្ដាញរបស់ក្រុមហ៊ុននីមួយៗ នឹងចាប់ផ្តើមអនុវត្តកម្មវិធី "iLEAD" ឱ្យបានឆាប់រហ័ស នឹងមានប្រសិទ្ធភាព៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី