2024-09-16
វ៉ាន់ រិទ្ធី
2024-09-16
វ៉ាន់ រិទ្ធី
ភ្នំពេញ៖ ក្រុមហ៊ុនយក្ស Google បានយកនូវមុខងារថ្មីៗមួយចំនួនទៅកាន់ទូរសព្ទ Android រួមទាំងប្រព័ន្ធរក្សាសុវត្ថិភាពអ្នកប្រើប្រាស់ក្នុងអំឡុងពេលគ្រោះមហន្តរាយធម្មជាតិ និងការស្វែងរកបទចម្រៀងដែលយើងចូលចិត្តកាន់តែងាយស្រួលដោយប្រើប្រាស់ប្រព័ន្ធ AI ។ ក្នុងពេលដំណាលគ្នានោះ ក្រុមហ៊ុនបានឈានដល់ចំណុចសំខាន់មួយជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 15 និងចេញផ្សាយជាជាផ្លូវការនៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ចំណុចមុខងារពិសេសទាំង ៥ នោះមានដូចជា៖
ទី១. មុខងារ Circle on Search ៖ ជាមុខងារសម្រាប់ស្វែងរកបទភ្លេង ឬចម្រៀងដែលយើងចង់ស្ដាប់ចម្រៀងពេញបានភ្លាមៗដោយមិនចាំបាច់ប្រើកម្មវិធីជំនួយផ្សេងមកស្វែងរក។ លក្ខណៈពិសេសមួយទៀត ប្រសិនបើអ្នកច្រៀង ឬគ្រាន់តែដាក់ទូរសព្ទរបស់អ្នកនៅជិតប្រភពសំឡេងដូចជាឧបករណ៍បំពងសម្លេងនោះ ប្រព័ន្ធមុខងារ Circle on Search នឹងស្វែងរកចម្រៀងនោះភ្លាមៗដោយមានការជំរុញពី AI និងបង្ហាញលទ្ធផលជាតំណភ្ជាប់ (Link ) ទៅកាន់ YouTube នៃបទចម្រៀងដែលអ្នកចង់ស្វែងរក។
ទី២. មុខងារ Talkback ៖ ជាមុខងារផ្តោតលើភាពងាយស្រួលជាងមុន ដែលផ្តល់នូវការពណ៌នាជាសម្លេងនៃអ្វីគ្រប់យ៉ាងនៅលើអេក្រង់ទូរសព្ទរបស់អ្នក។ ឥឡូវនេះ Google កំពុងជំរុញ Gemini AI chatbot របស់ខ្លួនដើម្បីផ្តល់នូវការពិពណ៌នាលម្អិត និងនិយាយឡើងវិញជាភាសាធម្មជាតិដូចមនុស្ស មិនថាវាជាប្រភេទគេហទំព័រ ឬរូបភាពនៅក្នុងបណ្ដាញសង្គម។
ទី៣. មុខងារ Chrome Read Aloud ៖ មុខងារនេះបានបំពាក់លើ កម្មវិធីរុករកតាមអ៊ីនធឺណិត Chrome ដែល ដាក់មុខងារអានខ្លឹមសារនៃទំព័រជាសម្លេងនៅលើ Android ។ បន្ថែមពីលើការអានខ្លឹមសារនៃទំព័រ អ្នកប្រើប្រាស់ក៏អាចធ្វើការផ្លាស់ប្តូរភាសា ប្រភេទសម្លេងអាន និងកំណត់ល្បឿនអានជាដើម។
ទី៤. មុខងារ Earthquake Alerts ៖ ជាប្រព័ន្ធជូនដំណឹងពីការរញ្ជួយដីរបស់ Android អាចផ្តល់ ព័ត៌មានមុន ពេលរញ្ជួយមកដល់។ នៅពេលដែលវាច្បាស់ថាការរញ្ជួយដីកំពុងកើតឡើង ហើយអាំងតង់ស៊ីតេរបស់វាត្រូវបានវាស់នៅកម្រិត 4.5 ឬខ្ពស់ជាងនេះ វានឹងផ្ញើការសារជូនដំណឹងមុន ដើម្បីការការពារដោយផ្អែកលើភាពងាយរងគ្រោះនៃការរញ្ជួយដី។
ទី៥. មុខងារ Offline Maps on Wear OS ៖ ការបន្ថែមមុខងារចុងក្រោយគឺការចូលប្រើប្រាស់ផែនទី (Map) ដែលនៅក្រៅបណ្តាញ ឬគ្មានអ៊ីនធឺណិតបាន នៅលើនាឡិកាឆ្លាតវៃ Wear OS ។ ដូច្នេះ ប្រសិនបើអ្នកទុកទូរសព្ទរបស់អ្នកនៅផ្ទះ ហើយចេញទៅដើរលេង ឬជិះកង់ អ្នកនៅតែអាចចូលប្រើផែនទីនៅលើនាឡិកាឆ្លាតវៃរបស់អ្នកបាន។ នៅពេលអ្នកត្រូវការប្រើប្រាស់ អ្នកអាចប្រើការបញ្ជាដោយសំឡេង ដើម្បីស្វែងរកមើលទីតាំងដែលអ្នកចង់ទៅបាន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី