2024-12-18
ដេប៉ាលីយែរ ម៉ារីលីណា
2024-12-18
ដេប៉ាលីយែរ ម៉ារីលីណា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា៖«យើងសុខចិត្តឱ្យមានការបិទរោងចក្រ សហគ្រាសណា ដែលបំពុលបរិស្ថាន និងប៉ះពាល់សុខភាពសាធារណៈ ជាជាងអនុញ្ញាតឱ្យរោងចក្រសហគ្រាសនោះ បំផ្លាញបរិស្ថាន ប៉ះពាល់អាយុជីវិតកម្មករ និងប្រជាពលរដ្ឋរបស់យើង»។ នេះបើតាមការចុះផ្សាយរបស់ក្រសួងបរិស្ថាន នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។
ក្នុងឱកាសបើកសន្និបាតបូកសរុបការងារបរិស្ថានឆ្នាំ២០២៤ និងដាក់ទិសដៅការងារ២០២៥ ឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបន្តថា ក្រសួងបរិស្ថាន បានធ្វើទំនើបកម្ម ការតាមដាននិងត្រួតពិនិត្យការបំពុលបរិស្ថានពីចម្ងាយទៅលើទីតាំងក្រុមហ៊ុន ឬរោងចក្រ ដែលជាប្រភពនៃការបញ្ចេញសំណល់ ធ្វើឱ្យមានហានិភ័យខ្ពស់ដល់បរិស្ថាន។ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបន្ថែមថា ការតាមដាននិងត្រួតពិនិត្យការបំពុលបរិស្ថានពីចម្ងាយនេះ នឹងពង្រឹងការអនុវត្តច្បាប់ កាត់បន្ថយពេលវេលា សកម្មភាពចុះផ្ទាល់របស់មន្រ្តីជំនាញ ដែលបង្កការរំខានដល់វិនិយោគិន និងកាត់បន្ថយការបំពុលបរិស្ថាន តាមរយៈការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យនៅចំណុចបញ្ចេញសំណល់នៅតាមប្រភពបំពុល ដើម្បីវាស់ស្ទង់បរិមាណនិងកម្រិតសារធាតុបំពុលបញ្ចេញ និងបញ្ជូនទិន្នន័យមកក្រសួងបរិស្ថាន តាមប្រព័ន្ធអនឡាញ (Online) ដោយស្វ័យប្រវត្តិ។
ក្រសួងបរិស្ថាន បានឱ្យដឹងថា គិតត្រឹមខែធ្នូ ឆ្នាំ២០២៤ រោងចក្រសហគ្រាសចំនួន៣៦ កំពុងបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យបញ្ចេញសំណល់រាវ នៅតាមទីតាំងក្រុមហ៊ុន ដែលក្នុងចំណោមរោងចក្រ សហគ្រាសសរុបចំនួន ១២២កន្លែង បានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវតាមច្បាប់៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី