SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា រកចំណូលបានជាង២៤លានដុល្លារ ពីការលក់សំបុត្រទស្សនាតំបន់អង្គរ ក្នុងឆមាសទី១ ឆ្នាំ២០២៤


កម្ពុជា រកចំណូលបានជាង២៤លានដុល្លារ ពីការលក់សំបុត្រទស្សនាតំបន់អង្គរ ក្នុងឆមាសទី១ ឆ្នាំ២០២៤
សង្គមជាតិ-សេដ្ឋកិច្ច

2024-07-28

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-07-28

គិត បុប្ផា

A+ A-

ភ្នំពេញ៖ កម្ពុជា រកចំណូលពីការលក់សំបុត្រជូនភ្ញៀវអន្តរជាតិចូលទស្សនារមណីយដ្ឋានអង្គរបាន ២៤ ៣៥៧ ៩៦៥ដុល្លារ ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៤។ សេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ នាខែកក្កដា ឆ្នាំ២០២៤ បានបញ្ជាក់ថា ចំនួននេះមានការកើនឡើង ៣៦,២៥% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។

សេចក្តីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវបរទេស និងចំណូលដែលទទួលបានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្មៀស ប្រចាំខែមិថុនា ឆ្នាំ២០២៤ បង្ហាញថា ក្នុងរយៈពេល ៦ខែ រមណីយដ្ឋានអង្គរ ទទួលបានភ្ញៀវអន្តរជាតិសរុប ៥២១ ៩៥០នាក់ កើនឡើង ៣៥,៣០% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៣។ ចំណែកឯ ការលក់បណ្ណនៅប្រាសាទកោះកែរ ក្នុងរយៈពេល ៦ខែនេះ ទទួលបានចំណូល ១៦២ ៤២០ដុល្លារ ពីទេសចរអន្តរជាតិចំនួន ១០ ៨២៨នាក់។

ការលក់សំបុត្រទូកវិញ រដ្ឋាភិបាលទទួលបានចំណូល ៤៣២ ៨៨១ដុល្លារ ដែលមានទូកសរុបចំនួន១៥ ៧១១ ក្នុងនោះទូកតូចចំនួន ១០ ៧៧៥ ទូកកណ្តាលចំនួន៤ ៣៨២ និងទូកធំចំនួន៥៥៤។ គួរជម្រាបថា ក្នុងខែមិថុនា ឆ្នាំ២០២៤ មានភ្ញៀវបរទេសចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ៤៩ ៦៩២នាក់ កើនឡើង២១,១៦% ធៀបនឹងខែមិថុនា ឆ្នាំ២០២៣ និងរកចំណូលបាន ២ ១៥០ ៨០៤ដុល្លារ កើនឡើង ១៨,៧២% ធៀបនឹងខែមិថុនា ឆ្នាំ២០២៣៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី