SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

CMA និង IFC រួមគ្នាបង្កើនការយល់ដឹង និងពង្រឹងការប្រមូលឥណទានប្រកបដោយក្រមសីលធម៌ និងប្រសិទ្ធភាព


CMA និង IFC រួមគ្នាបង្កើនការយល់ដឹង និងពង្រឹងការប្រមូលឥណទានប្រកបដោយក្រមសីលធម៌ និងប្រសិទ្ធភាព
ធនាគារ-ហិរញ្ញវត្ថុ

2024-12-26

ទូច សូរិយា

ធនាគារ-ហិរញ្ញវត្ថុ

2024-12-26

ទូច សូរិយា

A+ A-

ភ្នំពេញ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សហការជាមួយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Financial Cooperation - IFC) នឹងបង្កើនការយល់ដឹង នងពង្រឹងការអនុវត្តក្នុងការប្រមូលឥណទានប្រកបដោយក្រមសីលធម៌ និងប្រសិទ្ធភាពក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងឥណទានខ្នាតតូចនៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ CMA កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤។

ក្នុងសិក្ខាសាលាអនឡាញ ស្តីពី «ការអនុវត្តការប្រមូលល្អក្នុងការផ្តល់ឥណទានខ្នាតតូច៖ តុល្យភាពគោលដៅអាជីវកម្មជាមួយនឹងសុចរិតភាព» កាលពីថ្ងៃទី២៣ ធ្នូនេះ មានគោលបំណងរក្សានូវតុល្យភាពគោលដៅអាជីវកម្មជាមួយនឹងកិច្ចការពារអតិថិជន ក៏ដូចជាជំរុញការផ្តល់ឥណទានប្រកបដោយនិរន្តរភាព និងទំនួលខុសត្រូវ។ សិក្ខាដដែលនេះ ក៏បានផ្តោតលើសារសំខាន់នៃការចាត់ទុកអតិថិជនថាជាដៃគូ ការជំរុញការជឿទុកចិត្ត និងការកំណត់អាទិភាពវិធីសាស្រ្តប្រមូលឥណទានប្រកបដោយក្រមសីលធម៌ដើម្បីគាំទ្រដល់វឌ្ឍនភាពសេដ្ឋកិច្ចផងដែរ។

គួរបញ្ជាក់ថា សិក្ខាសាលាដែលដឹកនាំដោយលោក សុខ វឿន អនុប្រធានក្រុមប្រឹក្សាភិបាល នៃCMA ដែលមានការចូលរួមពីលោក Jinchang Lai នាយកប្រតិបត្តិការនៃIFC បានពិភាក្សាទៅលើប្រធានបទសំខាន់ៗ រួមមាន៖ តួនាទីដ៏សំខាន់នៃការប្រមូលឥណទានខ្នាតតូចប្រកបដោយប្រសិទ្ធភាព, ការកំណត់ស្តង់ដារដ៏ល្អនៅក្នុងការប្រមូលឥណទានខ្នាតតូច, យុទ្ធសាស្ត្រអនុវត្តជោគជ័យនិងប្រមូលឥណទានប្រកបដោយក្រមសីលធម៌, ករណីសិក្សាលើការប្រមូលឥណទានល្អនឹងមិនបានល្អ និងចំណុចសំខាន់ៗផ្សេងៗទៀត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី