SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សមាគមសម្ព័ន្ធខ្មែរ-ចិន បរិច្ចាគថវិកា ៣៣ម៉ឺនដុល្លារដល់មូលនិធិគន្ធបុប្ផាកម្ពុជា


សមាគមសម្ព័ន្ធខ្មែរ-ចិន បរិច្ចាគថវិកា ៣៣ម៉ឺនដុល្លារដល់មូលនិធិគន្ធបុប្ផាកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2024-07-07

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-07-07

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា បានបរិច្ចាគថវិកាដល់មូលនិធិគន្ធបុប្ផាកម្ពុជាចំនួន ១ ៣៣០ ០៣៦ ៧៤៨រៀល ស្មើនឹងប្រមាណ ៣៣ម៉ឺនដុល្លារ។ ថវិកាបរិច្ចាគលើកទី៤ ដែលដឹកនាំដោយលោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជានេះ ត្រូវបានប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងពិធីប្រគល់-ទទួលថវិកាបរិច្ចាគដល់មូលនិធិគន្ធបុប្ផា លោកអ្នកឧកញ៉ា ពុង ឃាវសែ បានលើកឡើងថា ថវិកាទាំង ៤លើក ដែលសមាគមសម្ព័ន្ធខ្មែរ-ចិន បានបរិច្ចាគតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា សមមូលជាប្រាក់ដុល្លារសរុបប្រមាណ ១ ៥៥៤ ០០០ដុល្លារ។ លោកអ្នកឧកញ៉ាប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិន សន្យាខិតខំកៀរគរថវិកាបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា នៅឆ្នាំបន្ទាប់ទៀត ដើម្បីរួមគ្នារក្សានិរន្តរភាព នៃកិច្ចបន្តបេកកម្មផ្តល់សេវាពិនិត្យ និងព្យាបាលទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះ ប្រកបដោយគុណភាព ឥតគិតថ្លៃ និងមិនមានការរើសអើងរបស់មន្ទីរពេទ្យគន្ធបុប្ផា។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអរគុណចំពោះការចូលរួមបរិច្ចាគរបស់សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា វិស័យឯកជន បណ្តាធុរជន និងវិនិយោគិនចិននៅកម្ពុជា ដែលតែងផ្តល់ការគាំពារ និងលើកកម្ពស់សុខុមាលភាពទារក និងកុមារនៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងនាមជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ប្តេជ្ញាគ្រប់គ្រងរាល់ថវិកាបរិច្ចាគទាំងអស់ឱ្យមានតម្លាភាពបំផុត និងមិនធ្វើឱ្យថវិកានេះបាត់បង់សូម្បីតែមួយរៀលឡើយ។ ការប្តេជ្ញាគ្រប់គ្រងរាល់ថវិកាបរិច្ចាគឱ្យបានត្រឹមត្រូវរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន គឺដើម្បីធានាថាថវិកាទាំងនេះ នឹងបម្រើជាប្រយោជន៍ដល់ទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះដែលទទួលសេវាសុខាភិបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី