2025-02-10
គិត បុប្ផា
2025-02-10
គិត បុប្ផា
ភ្នំពេញ៖ រោងចក្រ ដាប់ប៊ែលយូ & ជេ (ខេមបូឌា) W&J (CAMBODIA) CO.,LTD ដែលស្ថិតនៅភូមិចំបក់ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជ្រើសរើសកម្មករ កម្មការនីប្រមាណ ៥០០នាក់ ដោយផ្តល់ប្រាក់ខែចាប់ពី ៣៥០ដុល្លារ ដល់ ៤៥០ដុល្លារ។
កម្មករ កម្មការនី ដែលត្រូវជ្រើសរើសនោះ រួមមាន៖ ផ្នែកដេរចំនួន ៥០០នាក់, អ្នកបកប្រែភាសាចិនចំនួន ៥នាក់ និងជំនួយការរដ្ឋបាលចំនួន ២នាក់។ ចំពោះអត្ថប្រយោជន៍ ដែលត្រូវទទួលបាន មានប្រាក់ខែគោលក្នុងវត្តសាកល្បង ២០៦ដុល្លារ, ប្រាក់ខែគោលពេញសិទ្ធ ២១០ដុល្លារ, ប្រាក់ព្រីម ធ្វើការទៀងទាត់ ១២ដុល្លារ ក្នុង១ខែ, ប្រាក់គាំទ្រថ្លៃធ្វើដំណើរ និងស្នាក់នៅ ១០ដុល្លារ, ប្រាក់បាយថ្ងៃត្រង់ចំនួន ១០ដុល្លារ, ប្រាក់បាយសម្រាប់ថែមម៉ោង ១៥ដុល្លារ, ប្រាក់តួនាទី ១០-១៥០ដុល្លារ និងប្រាក់ទឹកដោះគោកូន ៥ដុល្លារ ក្នុង១ខែផងដែរ។ ចំពោះ កម្មករដែលធ្វើការបាន ១ឆ្នាំឡើងទៅ នឹងទទួលបានប្រាក់ឧបត្ថម្ភ ៥ដុល្លារ។
អ្នកដែលមិនចេះសោះ រោងចក្រមានទទួលបង្រៀនដោយឥគិតថ្លៃ និងមានការគិតប្រាក់ឈ្នួលសម្រាប់ការរៀនទៀតផង។ ចំណែក លក្ខខណ្ឌជ្រើសរើសវិញ កម្មករ និងកម្មការនីត្រូវមានអាយុយ៉ាងតិច ១៨ឆ្នាំ, មានកាយសម្បទាសមស្រប និងការងារ, ចរឹកស្លូតបូត, មិនបង្កហឹង្សា, មានឯកសារគ្រប់គ្រាន់ ដោយមិនក្លែងបន្លំ, មានប័ណ្ណប.ស.ស. និងសៀវភៅការងារស្រាប់កាន់តែប្រសើរ, បេក្ខជន និងបេក្ខនារី ត្រូវភ្ជាប់មក ជាមួយនូវអត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ សំបុត្រកំណើត ឬលិខិតដែលមានតម្លៃស្មើ។
រោងចក្រ W&J ទទួលធ្វើតេស្តសាធារណជន រៀងរាល់ថ្ងៃចន្ទ ដល់ ថ្ងៃសៅរ៍ វេលាម៉ោង ៧ព្រឹក ដល់ម៉ោង៤ល្ងាច ដោយក្នុងនោះអាចទាក់ទងតាមលេខ ០៩៧ ៧២៨ ២១៥០, ០៨១ ៧៦១ ៨១៦ និង ០៨៦ ៦៥០ ១២៧៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី