SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សារសំខាន់«ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ» សម្រាប់គ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជា ដែលក្រសួងប្រៃសណីយ៍ បាននិងកំពុងអភិវឌ្ឍន៍


សារសំខាន់«ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ» សម្រាប់គ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជា ដែលក្រសួងប្រៃសណីយ៍ បាននិងកំពុងអភិវឌ្ឍន៍
A+ A-

ភ្នំពេញ៖ ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ គឺជាប្រព័ន្ធឌីជីថលដែលមានភាពច្នៃប្រឌិត និងងាយស្រួលដំណើរការ ដល់គ្រប់គ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជា សម្រាប់ការដឹកនាំការធ្វើបរិវត្តិកម្មឌីជីថលក្នុងប្រព័ន្ធអប់រំកម្រិតឧត្តមសិក្សានៅកម្ពុជា ជំរុញឱ្យមានប្រព័ន្ធអេកូឡូស៊ីសិក្សា ដែលមានភាពប្រទាក់ក្រឡា ភាពច្នៃប្រឌិត និងផ្តល់សិទ្ធិ ពេញលេញឱ្យសិស្សានុសិស្ស និងសាស្ត្រាចារ្យ ក្នុងការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយបរិយាបន្ន។

តាមរយៈការប្រើប្រាស់ប្រព័ន្ធនេះ សាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ និង សិស្សនិស្សិត អាចកសាងសមត្ថភាព ក្រេបយកចំណេះដឹង អត្ថប្រយោជន៍ អំពីបច្ចេកវិទ្យាឌីជីថលជាអតិបរមា និងលើកកម្ពស់វិស័យបច្ចេកវិទ្យាឌីជីថលឲ្យកាន់តែមានភាពរីកចម្រើននៅក្នុងប្រទេសកម្ពុជា។ មុខងារស្នូលចំនួន ៣របស់ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យគឺ៖ ទី១៖ ប្រព័ន្ធ SIS (Student Information System)ផ្តល់ភាពងាយស្រួលក្នុងការគ្រប់គ្រងព័ត៌មាន របស់សិស្សនិស្សិត រៀបចំកាលវិភាគសិក្សា ការសិក្សាតាមប្រព័ន្ធអនឡាញ ចេញព្រឹត្តិបត្រពិន្ទុ វិញ្ញាបនបត្រ របាយការណ៍ និងឯកសារផ្សេងៗជាច្រើនទៀតរបស់សិស្សនិស្សិត។

ទី២៖ ប្រព័ន្ធ LMS (Learning Management System) ផ្តោតលើការរៀនសូត្រ អនុញ្ញាតឱ្យសិស្សនិស្សិត អាចស្វ័យសិក្សា ធ្វើកិច្ចការសាលា ការរៀន និងការប្រលង តាមរយៈថ្នាក់ផ្ទាល់ ឬតាមអនឡាញ តាមដានកាលវិភាគ ពិន្ទុប្រលង ចំណាត់ថ្នាក់ ព្រឹត្តិបត្រពិន្ទុ ស្នើសុំឯកសារផ្សេងៗ និងទូរទាត់ការបង់ថ្លៃសិក្សា តាមរយៈប្រព័ន្ធប្រតិបត្តិការហិរញ្ញវត្ថុ KHQR ។

ទី៣៖ ប្រព័ន្ធ LS (Library System) គឺអនុញ្ញាតឲ្យសាកលវិទ្យាល័យធ្វើការគ្រប់គ្រងធនធានបណ្ណាល័យ ការប្រើប្រាស់តាមរយៈអនឡាញ និងការគ្រប់គ្រងប្រភេទសៀវភៅ ការពិនិត្យចេញ-ចូលទៅលើការខ្ចី និងប្រគល់សងត្រលប់មកវិញ ក៏ដូចជាការស្វែងរកសៀវភៅអេឡិចត្រូនិក ការគ្រប់គ្រងព័ត៌មាន និងរបាយការណ៍របស់អ្នកប្រើប្រាស់ ការជូនដំណឹងដោយស្វ័យប្រវត្តិអំពីកាលបរិច្ឆេទកំណត់និងកាត់បន្ថយការត្រឡប់មកយឺតជាដើម។

ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ មានលទ្ធភាពក្នុងការប្រើប្រាស់ សម្រាប់គ្រឹះស្ថានឧត្តមសិក្សាទាំងអស់នៅកម្ពុជា សម្រាប់ការលើកកម្ពស់គុណភាពអប់រំ និងជួយជំរុញសិស្សានុសិស្សឱ្យរីកចម្រើននៅក្នុងពិភពឌីជីថលឱ្យកាន់តែខ្លាំងឡើង៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី