SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កូរ៉េ បានជួយអភិវឌ្ឍន៍កម្ពុជា តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ និងបណ្ដាក់ទុនវិនិយោគ


សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កូរ៉េ បានជួយអភិវឌ្ឍន៍កម្ពុជា តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ និងបណ្ដាក់ទុនវិនិយោគ
សង្គមជាតិ-សេដ្ឋកិច្ច

2024-11-03

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2024-11-03

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ កូរ៉េ បានជួយដល់ការកសាង និងអភិវឌ្ឍន៍កម្ពុជា តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការបណ្ដាក់ទុនវិនិយោគលើវិស័យអចលនទ្រព្យ ធនាគារ កសិកម្ម កម្មន្តសាល និងឧស្សាហកម្មជាដើម។ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងដូច្នេះ ក្នុងកិច្ចពិភាក្សាការងារជាមួយលោក Kim Han-Gil ប្រធានគណៈគម្មាធិការរួបរួមជាតិ នៃការិយាល័យប្រធានាធិបតីកូរ៉េ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។

ជាមួយគ្នានេះ សម្ដេចធិបតីនាយករដ្ឋមន្រ្តី ក៏បានបន្តថា ការរីកចម្រើននៃទំនាក់ទំនងការទូតរវាងកម្ពុជា-កូរ៉េ ដែលបានដំឡើងកម្រិតទំនាក់ទំនងដល់ «ភាពជាដៃគូយុទ្ធសាស្ត្រ» កាលពីខែឧសភា ឆ្នាំ២០២៤ នឹងកាន់តែជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េឱ្យកាន់តែរឹងមាំថែមទៀត។ ពាក់ព័ន្ធនឹងទំនាក់ទំនងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តឱ្យលោក Kim Han-Gil បន្តកិច្ចសហការ និងសកម្ម ជាមួយក្រសួង-ស្ថាប័នកម្ពុជា ដើម្បីសម្រេចបាននូវសមិទ្ធផលជាប្រយោជន៍ ដល់ប្រទេសទាំងពីរ។

លោក Kim Han-Gil ក៏បានលើកឡើងពីទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ និងបានវាយតម្លៃថា ពលករកម្ពុជានៅកូរ៉េ បានរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច ព្រមទាំងបានលើកឡើងថា រដ្ឋាភិបាលកូរ៉េចាត់ទុកថាពលករបរទេស រួមទាំងពលករកម្ពុជានៅកូរ៉េ គឺជាដៃគូសំខាន់ក្នុងការជំរុញកំណើន និងការអភិវឌ្ឍសេដ្ឋកិច្ចកូរ៉េ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី