SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងពាណិជ្ជកម្ម ស្នើឱ្យភាគីចិនជួយផ្សព្វផ្សាយផលិតផលខ្មែរ ទេសចរណ៍ និងពិធីបុណ្យអង្គរសង្រ្កាន្ត នាពេលខាងមុខ


ក្រសួងពាណិជ្ជកម្ម ស្នើឱ្យភាគីចិនជួយផ្សព្វផ្សាយផលិតផលខ្មែរ ទេសចរណ៍ និងពិធីបុណ្យអង្គរសង្រ្កាន្ត នាពេលខាងមុខ
សង្គមជាតិ-សេដ្ឋកិច្ច

2025-03-17

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2025-03-17

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ស្នើសុំឱ្យភាគីចិនជួយផ្សព្វផ្សាយផលិតផលខ្មែរ ទេសចរណ៍ និងពិធីបុណ្យអង្គរសង្រ្កាន្តនាពេលខាងមុខនេះ ព្រមទាំងបានផ្តល់វីដេអូផ្សព្វផ្សាយដល់ភាគីចិនផងដែរ។ នេះជាការស្នើសុំរបស់ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។

ក្នុងទស្សនៈកិច្ចនៅក្រុមហ៊ុន COFCO Bio-Energy Co. Ltd. និងរោងចក្រផលិត semiconductor របស់ក្រុមហ៊ុន HKC Co., Ltd. លោកស្រីអភិបាលក្រុងប៉ៃហៃ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី បានលើកឡើងអំពីវឌ្ឍនភាពនៃសួនឧស្សាហកម្មកម្ពុជា-ចិន និងបានស្នើសុំការសម្របសម្រួលពីភាគីកម្ពុជា ដើម្បីជំរុញកិច្ចការនេះឱ្យបានកាន់តែរលូន និងបានចាប់អារម្មណ៍ក្នុងការមកទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងរកឱកាសធ្វើពាណិជ្ជកម្ម។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូ ក៏បានទៅកាន់រោងចក្រ ឧស្សាហកម្ម ជាច្រើននៅទីក្រុងហុងកុង ជូហៃ សិនជិន និងហ្វូសាន ដោយបានជួបពិភាក្សាជាមួយបណ្ដាក្រុមហ៊ុនប្រមាណ ១៥០នាក់ ទស្សនារោងចក្រចំនួន ១១ ហើយក្នុងនោះមានក្រុមហ៊ុន និងធុរជនមួយចំនួនបង្ហាញពីចំណាប់អារម្មណ៍ក្នុងការមកធ្វើទស្សនកិច្ចនៅកម្ពុជាដើម្បីស្វែងរកឱកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី